រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក លោក Lloyd Austin បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងគីវ កាលពីថ្ងៃចន្ទ ដើម្បីអះអាងជាថ្មីដល់ប្រជាជនអ៊ុយក្រែន អំពីការគាំទ្ររបស់សហរដ្ឋអាមេរិក។

លោកបានជួបជាមួយប្រធានាធិបតី លោក Volodymyr Zelenskyy និងបានប្រកាសកញ្ចប់ជំនួយបន្ថែមដែលមានតម្លៃ៤០០លានដុល្លារ។
លោក Austin និងលោក Zelenskyy បានជួបគ្នារយៈពេលពីរសប្តាហ៍នៅមុនពេលប្រជាជនអាមេរិក នឹងធ្វើដំណើរទៅបោះឆ្នោត។ លោក Austin បានបញ្ជាក់ពីកញ្ចប់សព្វាវុធ ដែលរួមមានគ្រាប់រំសេវ រថពាសដែក និងអាវុធប្រឆាំងរថក្រោះ។

លោក Zelenskyy បានរំលឹកលោក Austin អំពីចក្ខុវិស័យរបស់លោកក្នុងការបញ្ចប់ការប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ដែលលោកហៅថា «ផែនការជ័យជម្នះ» របស់លោក។

លោក Zelenskyy បានស្នើសុំដដែលៗចំពោះការរឹតត្បិត ដោយសុំឲ្យមានភាពធូរលុងសម្រាប់សព្វាវុធរយៈចម្ងាយឆ្ងាយ ដូច្នេះកងកម្លាំងអ៊ុយក្រែន អាចវាយប្រហារលើគោលដៅចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី។
លោក Austin បានឆ្លើយតបទៅវិញនៅក្នុងសុន្ទរកថានៅឯសាលាបណ្ឌិតយោធាមួយកន្លែង ដោយលោកនិយាយថា«គ្មានជម្រើសដាច់ណាត់នោះទេ»។ គ្មានសមត្ថភាពណាមួយផ្លាស់ប្តូរឡើយ ហើយ គ្មានប្រព័ន្ធណាមួយ នឹងបញ្ចប់ការវាយលុករបស់លោកពូទីន បានទេ។ លោក បានប្រាប់ពលរដ្ឋអ៊ុយក្រែនថា អ្វីដែលសំខាន់គឺឥទ្ធិពលរួម នៃសមត្ថភាពយោធារបស់ពួកគេ។