ក្មេងប្រុស ១៥ឆ្នាំម្នាក់ត្រូវចាប់ខ្លួន ក្រោយការបាញ់ប្រហារសម្លាប់មនុស្ស ៥នាក់នៅរដ្ឋ វ៉ាស៊ីនតោន

2024/10/22 08:05:53 pm        107

អាជ្ញាធររដ្ឋ វ៉ាស៊ីនតោន (Washington) របស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទ (២១ តុលា) ថា មនុស្ស ៥នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅលំនៅឋានមួយជិតទីក្រុង ស៊ីអាថល (Seattle) ហើយក្មេងប្រុសវ័យ ១៥ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនចំពោះការសម្លាប់នេះ។

នាយកដ្ឋានតម្រួតតំបន់ ឃីង ខោនធី (King County) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារ ៣នាក់ និងមនុស្សពេញវ័យ ២នាក់ត្រូវបានសម្លាប់ ចំណែកក្មេងស្រីម្នាក់ដែលរស់នៅក្នុងលំនៅឋានកើតហេតុនោះបានរងរបួស។ អ្នកនាំពាក្យនាយកដ្ឋានតម្រួតលោក ម៉ៃ មេលីស (Mike Mellis) បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា ជនសង្ស័យត្រូវបានក្រុមមន្រ្តីចាប់ខ្លួន ដោយពុំមានការប៉ះទង្គិចឡើយ។

ភ្លាមៗនេះគេមិនទាន់ដឹងច្បាស់ទេថា អ្នកពាក់ព័ន្ធទាំងអស់គឺជាសមាជិកគ្រួសារតែមួយ ឬយ៉ាងណា ហើយនាយកដ្ឋានតម្រួតបាននិយាយថា មូលហេតុនៃអំពើហិង្សានេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។

អាជ្ញាធរនិយាយថា ក្រុមមន្រ្តីបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទជាច្រើនដងពីការបាញ់កាំភ្លើងនៅលំនៅឋានមួយក្នុងតំបន់ ហ្វល ស៊ីធី (Fall City) ប្រហែល ១៦គីឡូម៉ែតភាគខាងកើតនៃទីក្រុង Seattle នៅព្រឹកថ្ងៃចន្ទ ដោយបន្ថែមថា ក្មេងប្រុសដែលត្រូវបានចាប់ខ្លួននោះកំពុងនៅក្នុងមន្ទីរឃុំឃាំងអនីតិជន King County ហើយអាចនឹងត្រូវបង្ហាញខ្លួននៅតុលាការជាលើកដំបូងនៅថ្ងៃអង្គារ ឬថ្ងៃពុធសប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm