វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅភ្នំពេញមានសំណើរ និងសំណូមចំនួន២៣

2024/10/22 09:08:21 pm        141

វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់រាជធានីភ្នំពេញ មាន​សំណើរ និងសំណូមចំនួន២៣ បទ ដើម្បីឱ្យថ្នាក់រាជធានី ក៏ដូចជាថ្នាក់​ជាតិ​ជួយ​អន្ត​រាគមន៍​ដោះ​ស្រាយ​ក្នុងរយៈពេល១ថ្ងៃ​កន្លះ​នៃវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈ​ពេល៣ឆ្នាំ ២០២១ ដល់២០២៣ នៅរាជធានីភ្នំពេញ នាថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ​២០២៤ ថ្នាក់ខណ្ឌ និងសង្កាត់ទាំង១០៥ បានលើកឡើងជាសំណើរ និងសំណូមចំនួន២៣ ស្មើ ៨​ប្រធានបទ ដើម្បីឱ្យថ្នាក់រាជធានីភ្នំពេញ ក៏ដូចជាថ្នាក់ជាតិជួយអន្តរាគមន៍ដោះស្រាយ សំដៅ​ធ្វើ​យ៉ាង​ណាឱ្យ​ការបំពេញការងារលើការផ្តល់សេវាផ្សេងៗនៅថ្នាក់ក្រោមជាតិ មានភាពលឿន ឆាប់​រហ័ស និងកាត់បន្ថយបានបញ្ហាប្រឈមផ្សេងៗ។ វេទិការយៈពេល១ថ្ងៃកន្លះនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅ​សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។

វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ ២០២១ ដល់​២០២៣ នៅរាជធានីភ្នំពេញ ថ្នាក់ខណ្ឌ និងសង្កាត់បានលើកឡើងជាសំណើរ និង​សំណូម​ដូច​ជា​ការ​ស្នើ​សុំផ្សព្វផ្សាយបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមប្រឹក្សាសង្កាត់ ដើម្បីបាន​យល់​កាន់​តែ​ច្បាស់​ពីការងារគ្រប់គ្រង។ ការស្នើសុំធនធានមនុស្ស និងថវិកាបន្ថែមនៅថ្នាក់សង្កាត់។ ការស្នើ​សុំ​ឱ្យ​បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ បរិស្ថាន ខណៈ​ពលរដ្ឋ​មួយ​ចំនួន​មិន​គោរព​ច្បាប់​ចរាចរណ៍​ និងការទុកដាក់សំរាមមិនទាន់បានល្អ។ ការស្នើសុំបង់ពន្ធប្រថាប់ត្រាថ្នាក់ទាប នៅត្រឹម​ខណ្ឌ​។ ការស្នើសុំបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រី លើការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយសារ​ធនធានមនុស្សនៅមានកម្រិត។ ការស្នើសុំផ្តល់​ប្រាក់​សោធន​និវត្តន៍​ដល់​ក្រុម​ប្រឹក្សា​សង្កាត់​។ ការស្នើសុំកែសម្រួលការចុះបញ្ជី ទោចក្រ-ត្រីចក្រយានយន្ត។ ការស្នើ​សុំ​ការ​ចុះ​ធ្វើ​អធិការ​កិច្ចរបស់ក្រសួងពាក់ព័ន្ធជាដើម។

ក្នុងថ្ងៃទី២នៃវេទិកានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា រយៈ​ពេល​១ថ្ងៃកន្លះនៃវេទិកា សំណើរ សំណូម និង​បញ្ហា​ប្រឈម​ទាំង​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​បាន​ចំនួន​៩​បញ្ហា បញ្ជូនទៅថ្នាក់ជាតិឱ្យជួយដោះស្រាយចំនួន ១៣បញ្ហា និង១បញ្ហាទៀតព្យួរទុក នោះ​គឺការស្នើសុំផ្តល់ប្រាក់សោធននិវត្តន៍ដល់ក្រុមប្រឹក្សាសង្កាត់ ដែលការងារ​នេះ​ត្រូវ​រង់​ចាំ​ឱ្យ​សមាគម​ក្រុម​ប្រឹក្សាពិភាក្សាគ្នាបន្តជាមួយក្រុមប្រឹក្សាថ្នាក់ជាតិ ដោយមិនអាច​ធ្វើ​តែឯង​នៅ​រាជ​ធានី​ភ្នំពេញ​បានទេ ព្រោះវាក៏ពាក់ព័ន្ធនឹង ក្រុមប្រឹក្សានៅខេត្តផងដែរ។

ឯកឧត្ដម ឃួង ស្រេង បន្តថា វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវ​ធ្វើ​ឡើង៣ឆ្នាំម្តង ដើម្បីរួមគ្នា​កំណត់​បញ្ហា​ប្រឈម​នានា​យក​មក​ដោះស្រាយ​ស្រប​ទៅ​តាម​គោល​នយោបាយ​របស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ផ្អែក​លើ​មូល​ដ្ឋានគ្រឹះរបស់ប្រទេសកម្ពុជាដែលមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm