អ៊ីស្រាអែល និងអាមេរិក ចាប់ផ្តើមប្រើប្រាស់កញ្ចប់ជំនួយការពារដែនអាកាសចំនួន ៥,២ពាន់លានដុល្លារអាមេរិក

2024/10/22 09:15:15 pm        129

ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា មន្ត្រីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមអនុវត្តគម្រោងថវិកាចំនួន ៥,២ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។

ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបញ្ចប់ការចុះកិច្ចព្រមព្រៀងមួយ ដើម្បីផ្តួចផ្តើមកញ្ចប់ជំនួយដែលនឹងពង្រឹងប្រព័ន្ធប្រឆាំងរ៉ូកែត Iron Dome របស់អ៊ីស្រាអែលប្រព័ន្ធការពារមីស៊ីល David's Sling និងប្រព័ន្ធការពារឡាស៊ែរ Iron Beam។

កញ្ចប់នេះ គឺជាផ្នែកមួយនៃជំនួយយោធាតម្លៃ ៨,៧ ពាន់លានដុល្លារ ដែលអ៊ីស្រាអែល បាននិយាយកាលពីចុងខែកញ្ញាថា ខ្លួនបានទទួលពីសហរដ្ឋអាមេរិក ដែលក្នុងនោះ ថវិកា ៣,៥ពាន់លានដុល្លារ ត្រូវបានផ្ទេរទៅឲ្យអ៊ីស្រាអែលរួចហើយសម្រាប់ «ការផ្គត់ផ្គង់សម័យសង្រ្គាមជាបន្ទាន់»។

យោងតាមប្រភពផ្លូវការរបស់អ៊ីស្រាអែល បានឲ្យដឹងថា សហរដ្ឋអាមេរិក បានជួយអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន ដោយបានបញ្ជូនយន្តហោះ និងនាវាពីរបីរយគ្រឿង ជាមួយនឹងអាវុធ គ្រាប់បែក និងគ្រាប់រំសេវ។

ជំនួយយោធារបស់សហរដ្ឋអាមេរិក បាននាំឲ្យមានការរិះគន់យ៉ាងទូលំទូលាយ ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កំពុងឆក់យកជីវិតមនុស្សកាន់តែច្រើនឡើងៗ។

យោងតាមទិន្នន័យចុងក្រោយបំផុតពីអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែល នៅក្នុងដែនដីនេះ បានកើនឡើងដល់ ៤២.៦០០នាក់។


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm