រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញបន្តរក្សាស្ថានភាពល្អ និងរកវិធីសាស្រ្តថ្មីៗ​ពង្រឹងការងារ​ប្រយុទ្ធ​ប្រឆាំង​ការសម្អាតប្រាក់

2024/10/22 10:07:40 pm        545

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ​ទៅ​ដល់​ក្រុម​ការងារ ប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ បន្តរួមគ្នាថែរក្សានូវស្ថានភាពល្អ ខិតខំពង្រឹង​គុណ​ភាព​ធន​ធានមនុស្ស និងរិះរកវិធីសាស្រ្តថ្មីៗបន្ថែម ដើម្បី​ធានា​ប្រសិទ្ធ​ភាព​ក្នុង​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ដែលកាន់តែមានភាពស្មុគស្មាញ ពីមួយថ្ងៃទៅមួយថ្ងៃ ។

ក្នុងពិធីប្រកាសសេចក្ដីសម្រេច និងស្ដាប់វឌ្ឍនភាពការងារ ពាក់ព័ន្ធនឹង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ការ​សម្អាត​ប្រាក់ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បាន​រម្លឹកនូវមរតកស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បានខិតខំដោះស្រាយការងារជាក់ស្ដែងជាច្រើន រហូតឈានដល់ការដកកម្ពុជា ចេញ​ពី​បញ្ជីប្រផេះលើការងារប្រឆាំងការសម្អាតប្រាក់ ។

ឯកឧត្តមបន្តថា ក្រុមការងារត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បី​ផ្លាស់ប្ដូរបទពិសោធន៍ និងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងវិធីសាស្រ្តថ្មីៗ ក្នុងការស្រាវជ្រាវ និង​ស៊ើប​អង្កេត ហើយលេខាធិការដ្ឋាន ត្រូវរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ឱ្យបានច្បាស់លាស់ ជាមួយ​នឹង​ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត និងត្រៀម​សហការ​ជាមួយ​អគ្គ​នាយកដ្ឋាន​ធន​ធាន​មនុស្ស ដើម្បីជ្រើសរើសអ្នកមានសមត្ថភាពនៅឆ្នាំខាងមុខ ។

គួរបញ្ជាក់ថា សមាសភាពក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) សម្រាប់សហការ​ជាមួយ​អង្គភាព​ស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា មានចំនួន១៧រូប ដោយមានឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធាន៨រូប ក្នុងនោះ​ឯកឧត្តម​ឧត្តម​សេនីយ៍​ឯក ហោ សំអាត ជាអនុប្រធានអចិន្រ្តៃយ៍ ។ ក្រុមការងារនេះមានលេខាធិការដ្ឋានជាសេនាធិការ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា ហើយតួនាទី និងភារកិច្ចនៃយន្តការនេះ មានកំណត់ក្នុងប្រកាសក្រសួងមហាផ្ទៃ លេខ​៣៩២៥ ស.ស.រ. ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm