មជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈរបស់FSB បានរាយការណ៍ថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានរឹបអូសមាសចំនួន ៤១គីឡូក្រាម ដែលមានតម្លៃ ៣០០លានរូប្លិ៍ (៣,១ លានដុល្លារ) ពីក្រុមអ្នកជីករ៉ែមាសខុសច្បាប់ នៅតំបន់ភ្នំ Ural។
មជ្ឈមណ្ឌល បាននិយាយថា៖«សមាជិកនៃក្រុមឧក្រិដ្ឋជនអន្តរតំបន់ដែលមានឯកទេស ក្នុងការជីកយករ៉ែមាសខុសច្បាប់ នៅក្នុងតំបន់ជាច្រើនរបស់រុស្ស៊ី ត្រូវបានឃាត់ខ្លួន នៅក្នុងតំបន់ Chelyabinsk» ដោយបានបន្ថែមថា ដុំមាសដែលជីកបាននោះ មានទម្ងន់សរុបជាង ៤១គីឡូក្រាម ដែលមានតម្លៃប្រហែល ៣០០ លានរូប្លិ៍ រួមជាមួយនឹងឧបករណ៍សម្រាប់ការជីកយករ៉ែលោហៈដ៏មានតម្លៃ ត្រូវបានរឹបអូសពីអ្នកដែលត្រូវឃាត់ខ្លួនទាំងអស់ ក្នុងអំឡុងពេលប្រតិបត្តិការ និងសកម្មភាពស្វែងរក និងចំណាត់ការស៊ើបអង្កេតបន្ទាន់»។
មាសដែលជីកបានខុសច្បាប់ ត្រូវបានគេលក់ នៅក្នុងទីក្រុង Yekaterinburg។
អង្គភាពស៊ើបអង្កេត FSB សម្រាប់តំបន់ Chelyabinsk បានចាប់ផ្តើមដំណើរការនីតិវិធីព្រហ្មទណ្ឌសម្រាប់ការដោះដូរដោយខុសច្បាប់នូវលោហៈមានតម្លៃ ក្នុងទ្រង់ទ្រាយធំពិសេស ដែលអាចបណ្តាលឲ្យបំពេញ ការងារដោយបង្ខំ ឬត្រូវឃុំឃាំង រហូតដល់ រយៈពេល ៥ឆ្នាំ។