លេណដ្ឋានរបស់ក្រុមហេសបូឡាដែលរក្សាទុកប្រាក់ចំនួន ០,៥ពាន់លានដុល្លារ ត្រូវបានរកឃើញ នៅក្នុងទីក្រុងបេរូត

2024/10/22 11:04:58 pm        46

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បាននិយាយថា យោធាអ៊ីស្រា  អែល បានរកឃើញលេណដ្ឋានរបស់ក្រុមហេសបូឡាដែលរក្សាទុកប្រាក់ និងមាសសរុបចំនួន០,៥ពាន់លានដុល្លារ នៅក្រោមមន្ទីរពេទ្យ ក្នុងទីក្រុងបេរូត( Beirut)។

យោងតាមលោក Hagariបានឲ្យដឹងថា លេណដ្ឋានដែលត្រូវសង្ស័យថា បានប្រើប្រាស់ដោយអតីតមេដឹកនាំរបស់ក្រុមហេសបូឡា លោក Hassan Nasrallah មានទីតាំងនៅ «ដោយផ្ទាល់នៅក្រោមមន្ទីរពេទ្យ Al-Sahel នៅកណ្តាលទីក្រុងបេរូត»។

លោកបានថ្លែងប្រាប់សន្និសីទមួយថា៖«លេណដ្ឋាននេះ មានបន្ទប់ គ្រែ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការ  ស្នាក់នៅរយៈពេលយូរ និងសមត្ថភាពធ្វើការប្រយុទ្ធពីក្រោមដី។ ក្រុមហេសបូឡា បានសាងសង់លេណដ្ឋាននេះនៅក្រោមមន្ទីរពេទ្យដោយផ្ទាល់»។ "យោងតាមការប៉ាន់ប្រមាណដែលយើងមាន យ៉ាងហោចណាស់សាច់ប្រាក់សុទ្ធកន្លះពាន់លានដុល្លារ និងមាស ត្រូវបានរក្សាទុក នៅក្នុងលេណដ្ឋាននេះ»។

លោកបានបង្ហាញរូបភាព3D នៃលេណដ្ឋានក្រោមមន្ទីរពេទ្យ។ លោកបាននិយាយថា អ៊ីស្រាអែល «នឹងមិនវាយប្រហារមន្ទីរពេទ្យដោយខ្លួនឯងទេ» ប៉ុន្តែបានព្រមានថា កងកម្លាំងអាកាសអ៊ីស្រាអែល «កំពុងឃ្លាំមើលបរិវេណនោះ»។

លោកបានសង្កត់ធ្ងន់ថា៖«ខ្ញុំកំពុងអំពាវនាវឲ្យរដ្ឋាភិបាលលីបង់ អាជ្ញាធរលីបង់ និងអង្គការអន្តរជាតិនានា កុំអនុញ្ញាតឲ្យក្រុមហេសបូឡា ប្រើប្រាស់លុយនេះសម្រាប់ភេរវកម្ម និងវាយប្រហារអ៊ីស្រាអែល»ដោយបានបន្ថែមថា ប្រាក់នេះ អាចត្រូវបានប្រើប្រាស់ក្នុងការកសាងប្រទេសលីបង់ ជាជាងផ្តល់អាវុធដល់ក្រុមហេសបូឡា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm