ក្រុមសេរីភាពសារព័ត៌មាន ជំរុញលោក Biden ឲ្យទាមទារអ៊ីស្រាអែលត្រូវអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយចូលតំបន់ហ្កាហ្សា

2024/10/22 11:06:41 pm        37


យ៉ាងហោចណាស់អង្គការសេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្សចំនួន ១៨ស្ថាប័ន បានសម្តែងការគាំទ្ររបស់ពួកគេ កាលពីថ្ងៃចន្ទ (ទី២១ ខែតុលា) ចំពោះលិខិតរបស់សភាដែលជំរុញឲ្យរដ្ឋបាលរបស់លោក Joe Biden ទាមទារឲ្យអ៊ីស្រាអែលត្រូវអនុញ្ញាតឲ្យចូលដោយឯករាជ្យទៅកាន់តំបន់ហ្កាហ្សា សម្រាប់ទាំងអ្នកសារព័ត៌មានអាមេរិក និងអន្តរជាតិ។

សេចក្តីថ្លែងការណ៍គាំទ្រ ត្រូវបានចេញផ្សាយដោយគណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) ជាស្ថាប័នឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយមួយ ដែលបាន និងកំពុងតាមដានចំនួនបាត់បង់ជីវិតជាប្រវត្តិសាស្ត្ររបស់អ្នកសារព័ត៌មានបណ្តាលមកពីការកាត់ផ្តាច់តំបន់ហ្កាហ្សាដែលកំពុងបន្តមានរបស់អ៊ីស្រាអែល។ គិតចាប់តាំងពីការលុកលុយតំបន់នេះកើតមានឡើង កងកម្លាំងអ៊ីស្រាអែលបានរារាំងបណ្ដាញសារព័ត៌មានបរទេសមិនឲ្យចូលទៅកាន់ដែនដីប៉ាឡេស្ទីនដោយឯករាជ្យឡើយ។

សេចក្តីថ្លែងការណ៍បានសរសេរថា៖ «ខណៈពេលដែលអ្នកសារព័ត៌មានអន្តរជាតិជាង ៤.០០០នាក់ បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីរាយការណ៍ពីសង្រ្គាមដែលកំពុងបន្តមាន អ៊ីស្រាអែលនៅតែបន្តបដិសេធមិនឲ្យពួកគេចូលទៅកាន់តំបន់ហ្កាហ្សា លើកលែងតែដំណើរទស្សនកិច្ចសារព័ត៌មានដឹកនាំដោយយោធាដែលកម្រកើតមាន និងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ទៅកាន់ដែនដីដែលហែកហួរដោយសង្រ្គាម»។

សេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា៖ «ការហាមប្រាមដ៏មានប្រសិទ្ធភាព លើការរាយការណ៍បរទេសនេះ បានដាក់បន្ទុកដែលមិនគួរកើតមាន និងមិនសមហេតុផល ទៅលើអ្នកសារព័ត៌មានប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ដើម្បីចងក្រងសង្គ្រាមដែលកំពុងបន្តមាន នៅដែនដីដែលពួកគេកំពុងរស់នៅ»។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ CPJ ដែលបានប្រកាសកាលពីឆ្នាំមុន បានបង្ហាញថា អ្នកសារព័តមានជាង ១២៨នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយប្រកាសថា ហ្កាហ្សា គឺជាតំបន់សង្រ្គាម «ដ៏គ្រោះថ្នាក់បំផុតមិនធ្លាប់មាន» សម្រាប់អ្នកសារព័ត៌មាន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm