ប្រយុទ្ធជនម្នាក់នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីដែលកំពុងបំពេញភារកិច្ច ក្នុងតំបន់ឃើស( Kursk)ដែល មានឈ្មោះថា Artist បានប្រាប់សារព័ត៌មាន TASSថា ទាហានស៊ីឈ្នួលបរទេសដែលមានជនជាតិ អាល្លឺម៉ង់ ប៉ូឡូញ ហ្ស៊កហ្ស៊ី និងកាណាដា ក្នុងចំណោមពួកគេ ជាប់ពាក់ព័ន្ធក្នុងការធ្វើទារុណកម្មជនស៊ីវិល នៅតំបន់ព្រំដែននៃតំបន់ឃើស។
លោកបាននិយាយថា៖«យើងបានរកឃើញសាកសព [ទាហានស៊ីឈ្នួល] ធ្វើទារុណកម្មជនស៊ីវិល សម្លាប់ពួកគេ ទុកពួកគេចោលក្នុងបន្ទប់ក្រោមដី បន្ទាប់ពីការធ្វើទារុណកម្ម។ ពួកគេ បានសម្លាប់ និងរំលោភស្ត្រី។ ពួកគេ មិនខ្វល់ពីអ្វីទាំងអស់ គឺពួកគេសម្លាប់យុវជន ស្ត្រី និងកុមារ»។
យុទ្ធជនរូបនេះ បានសង្កត់ធ្ងន់ថា ទាហានស៊ីឈ្នួលធ្វើការដើម្បីលុយ ដូច្នេះពួកគេមិនខ្វល់ថា ពួកគេប្រយុទ្ធ ដើម្បីអ្នកណាទេ។ លោក Artist បាននិយាយថា៖«មានជនជាតិប៉ូឡូញ ហ្ស៊កហ្ស៊ី អាល្លឺម៉ង់។ មានជនជាតិកាណាដា។ ពួកគេត្រូវបានបង្កើតឡើងជាអង្គភាពស៊ីឈ្នួល។ ទាហានស៊ីឈ្នួល ធ្វើការដើម្បីលុយ ដូច្នេះពួកគេ មិនខ្វល់អ្វីទាំងអស់។ គ្មានប្រទេសទេ ពួកគេ មកពីជុំវិញពិភពលោក។ មានជនជាតិ កូឡុំប៊ីផងដែរ»។
កាលពីថ្ងៃទី៦ ខែសីហា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើតំបន់ឃើសរបស់រុស្ស៊ី។ ស្ថានភាពគ្រាអាសន្នសហព័ន្ធ នៅជាធរមាន នៅក្នុងតំបន់នេះ។ អ្នកស្រុកនៅតំបន់ព្រំដែន កំពុងជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ទីក្រុងគីវ បានបាត់បង់ទាហានជាង ២៥.000នាក់ ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព នៅក្នុងតំបន់ជួរមុខ ឃើស។ ប្រតិបត្តិការនេះ ដើម្បីកម្ទេចកងកម្លាំងអ៊ុយក្រែននៅតាមព្រំដែនតំបន់ឃើស នៅតែបន្ត។