កីឡាករវ័យក្មេងកម្ពុជា ២៣នាក់ ត្រូវបានជ្រើសរើសហ្វឹកហាត់ជាមួយគ្រូបង្វឹក Spur នៅថៃ

2024/10/22 11:46:16 pm        657

កីឡាករយុវជនកម្ពុជា ២៣នាក់ ត្រូវបានជ្រើសរើសហ្វឹកហាត់ នៅកោះសាមុយ ប្រទេសថៃ ជាមួយគ្រូបង្វឹកមកពីក្លិប Tottenham Hotspur រយៈពេល ៦ខែ ក្រោមកម្មវិធីបាល់ទាត់ AIA-Spurs Elite Football Camp  តាមរយៈក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដែលផ្តោតលើការបណ្តុះគំនិត និងសុខមាលភាពកុមារឲ្យមានសុខភាពល្អ តាមរយៈកីឡា និងការអភិវឌ្ឍទៅកាន់ជើងឯកនាពេលអនាគត ។

កម្មវិធីនេះ បានចាប់ផ្ដើមដំណើរការកោះសាមុយ កាលពីខែកញ្ញាកន្លងទៅ ខណៈមានកុមារ និងយុវជនកម្ពុជាចំនួន ២៣នាក់ ដែលមានទេពកោសល្យ ត្រូវបានសម្រិតសម្រាំងចេញពីកីឡាករសរុបចំនួន ១,៤៨២នាក់ពីកម្មវិធី AIA-Spurs ដើម្បីទទួលបានឱកាសហ្វឹកហាត់រយៈពេល ៦ខែ ។ ចំពោះវគ្គបណ្ដុះបណ្ដាលបាល់ទាត់ AIA-Spurs Elite Football Camp គឺមានរយៈពេល ៥ថ្ងៃ ដែលសម្របសម្រួល និងបង្វឹកផ្ទាល់ដោយគ្រូបង្វឹកមកពីក្លិបក្របខណ្ឌលីគកំពូលអង់គ្លេស ។

កំឡុងពេលហ្វឹកហាត់នោះដែរ គ្រូបង្វឹកកម្រិតខ្ពស់មកពី Spurs លោក Shannon Moloney, Lily Javis និង Josh Tilley បានផ្តល់ឲ្យកុមារទាំងអស់ ចាប់យកសមត្ថភាពចាំបាច់ ដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោក ចែករំលែកការយល់ដឹង បទពិសោធន៍ និងគន្លឹះស្ថាបនាដែលជាទុនដើម្បីក្លាយជាកីឡាករអាជីព ដែលរួមផ្សំលើការកសាងទំនុកចិត្ត ភាពអំណត់អត់ធន់ ការប្តេជ្ញាចិត្ត និងការអភិវឌ្ឍជំនាញទំនាក់ទំនងសង្គមជាដើម ។

បន្ថែមពីលើជំនាញផ្នែកបាល់ទាត់ កីឡាករវ័យក្មេងរបស់កម្ពុជាទាំងអស់ ក៏ទទួលបានវគ្គសិក្សាលើអត្ថប្រយោជន៍នៃអាហារូបត្ថម្ភ សុខភាពផ្លូវចិត្ត  ការស្រលាញ់និងថែរក្សាបរិស្ថាន និងកត្តាចាំបាច់ផ្សេងៗទៀតដែលជាគ្រឹះទទួលបានសុខភាពល្អ ដើម្បីត្រៀមខ្លួនក្លាយជាកីឡាករអាជីពជាពេលអនាគតផងដែរ ។

ទន្ទឹមជាមួយការបង្កើតកម្មវិធីនេះដែរ អាណាព្យាបាលរបស់កីឡាករវ័យក្មេងកម្ពុជាទាំងអស់ បានសម្ដែងក្ដីរីករាយ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់ ជំរុញឲ្យកូនៗខ្លួន មិនត្រឹមមានសុខភាពល្អ ថែមទាំងមានទំនួលខុសត្រូវជាងមុន មានភាពក្លាហាន មានទំនុកចិត្ត និងរាង្គកាយស្វាហាប់ជាងមុនទៀតផង ។

គួរដឹងថា ក្រោយទទួលបានជោគជ័យ និងការគាំទ្រចំពោះវគ្គបណ្ដុះបណ្ដាលនេះ អេ អាយ អេ នឹងពាំនាំកម្មវិធី “AIA-Spurs បាល់ទាត់ដើម្បីសុខភាពកុមារ-ជើងឯកអង្គរ” ទៅកាន់ទឹកដីខេត្តសៀមរាប ក្រោមការរៀបចំជាមួយក្លិបបាល់ទាត់ Tottenham Hotspur សម្រាប់ផ្តល់នូវបទពិសោធន៍បាល់ទាត់តាមក្បូនខ្នាតអន្តរជាតិដល់កុមារអាយុពីចាប់ពី ៥ឆ្នាំ ដល់ ១៤ឆ្នាំ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។ ដូច្នេះសម្រាប់អាណាព្យាបាលដែលចាប់អារម្មណ៍ គឺអាចចុះឈ្មោះចូលរួមបានដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី៣១ ខែតុលាខាងមុខ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm