អង់គ្លេសផ្តល់ប្រាក់កម្ចី ២,៩៤ពាន់លានដុល្លារដល់អ៊ុយក្រែន ដើម្បីទិញអាវុធធ្វើសង្រ្គាមជាមួយរុស្ស៊ី

2024/10/23 12:11:24 am        76

អង់គ្លេសនឹងផ្តល់ប្រាក់កម្ចី ២,២៦ពាន់លានផោន(ស្មើនឹង២,៩៤ពាន់លានដុល្លារ)ដល់អ៊ុយក្រែន ជាផ្នែកមួយនៃប្រាក់កម្ចីតាមផែនការច្រើនជាងមុនពីក្រុមប្រទេសមានឧស្សាហកម្មរីកលូតលាស់ G7គាំទ្រដោយទ្រព្យសកម្មបង្កករបស់ធនាគារកណ្តាលរុស្ស៊ី ដើម្បីជួយទិញអាវុធ និងកសាងឡើងវិញហេដ្ឋារចនាសម្ព័ន្ធរងការខូចខាតនៅក្នុងប្រទេសអ៊ុយក្រែន ។

រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក John Healey និយាយថា ប្រាក់បរិច្ចាគដោយអង់គ្លេសសម្រាប់យោធាអ៊ុយក្រែន ហើយអាចប្រើប្រាស់ជួយផលិតយានដ្រូនដែលមានសមត្ថភាពធ្វើដំណើរបានឆ្ងាយជាងមីស៊ីលរយៈចម្ងាយឆ្ងាយមួយចំនួនទៀត ។

លោក Healey និយាយថា ការប្រើប្រាស់ចំណែករបស់អង់គ្លេសក្នុងប្រាក់កម្ចី G7 បានក្លាយជាលក្ខណៈពិសេសនៃកិច្ចប្រជុំរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer ក្នុងទីក្រុងឡុងដ្រ៍ កាលពីរយៈពេល ២សប្តាហ៍មុន ហើយនិងជំនួបក្រុមរដ្ឋមន្រ្តីការពារជាតិ G7 នៅប្រទេសអ៊ីតាលី កាលពីចុងសប្តាហ៍កន្លងទៅ ។

កាលពីខែមិថុនាកន្លងទៅ ក្រុមប្រទេស G7បានប្រកាសថា ពួកគនឹងផ្តល់ប្រាក់កម្ចី ៥០ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ដែលជាប្រាក់ចំណេញបានមកពីទ្រព្យសកម្មបង្កករបស់រុស្ស៊ីប្រហែល ៣០០ពាន់លានដុល្លារនៅលោកខាងលិច ។

ទ្រព្យសកម្មទាំងនេះ ត្រូវបានបង្កកភ្លាមៗក្រោយរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយពេញលេញលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។

រុស្ស៊ី បានគំរាមម្តងហើយម្តងទៀតពីការសងសឹកចំពោះការប្រើប្រាស់ទ្រព្យសកម្មបង្កករបស់ពួកគេ ដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន ដែលពួកគេចាត់ទុកថាជារឿងខុសច្បាប់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm