អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) មិនមានទំនាក់ទំនងផ្ទាល់ជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន( Vladimir Putin) នាពេលថ្មីៗនេះទេ។
លោកបានធ្វើអត្ថាធិប្បាយ នៅពេលត្រូវបានសួរថាតើលោក បៃដិន បានទាក់ទងទៅលោក ពូទីន ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីការប៉ុនប៉ងដែលត្រូវបានអះអាងរបស់រុស្ស៊ី ដើម្បីប្រើឥទ្ធិពលលើការបោះឆ្នោតអាមេរិក ដែលកំណត់នៅថ្ងៃទី ៥ ខែវិច្ឆិកា។
លោក Kirby បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតថា៖«លោកប្រធានាធិបតី មិនមានទំនាក់ទំនងដោយផ្ទាល់ជាមួយលោក វ្ល៉ាឌីមៀ ពូទីនទេ»។
អ្នកនាំពាក្យរូបនេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងធ្វើការកិច្ចការយ៉ាងច្រើន ដើម្បីទប់ទល់នឹងការប៉ុនប៉ងដែលបានអះអាងរបស់រុស្ស៊ីក្នុងការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក។
លោកបានថ្លែងថា៖ «រឿងខ្លះយើងបាននិយាយ ហើយខ្លះទៀតក៏យើងមិនបាននិយាយដែរ។
យោងតាមលោក Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភរបស់ខ្លួនយ៉ាងច្បាស់ ចំពោះលោក ពូទីន និងរដ្ឋាភិបាលរុស្ស៊ី។

