តំណាងកូរ៉េខាងជើង នៅ UN បដិសេធថា ទីក្រុងព្យុងយ៉ាងមិនបានបញ្ជូនទាហានទៅរុស្ស៊ីទេ

2024/10/23 12:31:28 am        127

តំណាងកូរ៉េខាងជើងមួយរូប ប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី២១ ខែតុលា) បាននិយាយថា ប្រទេសកូរ៉េខាងជើងមិនបានបញ្ជូនទាហានទៅរុស្ស៊ី ដើម្បីជួយទីក្រុងមូស្គូប្រយុទ្ធជាមួយអ៊ុយក្រែននោះឡើយ ដោយបានច្រានចោលការអះអាងរបស់ទីក្រុងសេអ៊ូលថា ជា «ពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានច្បាស់លាស់»។

គួរបញ្ជាក់ថា ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងកាលពីថ្ងៃទី១៨ ខែតុលាថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងកម្លាំង «ទ្រង់ទ្រាយធំ» ដើម្បីជួយសម្ព័ន្ធមិត្តរបស់ខ្លួន ដោយអះអាងថា កងកម្លាំងពិសេសចំនួន ១.៥០០នាក់ បាន និងកំពុងហ្វឹកហាត់រួចហើយ នៅក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ហើយត្រៀមខ្លួនជាស្រេច ដើម្បីឆ្ពោះទៅសមរភូមិជួរមុខនៃសង្គ្រាមអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ នៅឯកិច្ចប្រជុំគណៈកម្មាធិការ អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ តំណាងកូរ៉េខាងជើងមួយរូប បានប្រាប់ថា៖ «ទាក់ទងនឹងអ្វីដែលត្រូវបានហៅថា កិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី គណៈប្រតិភូរបស់ខ្ញុំ មិនមានអារម្មណ៍ថា ត្រូវការការអត្ថាធិប្បាយអ្វី ជុំវិញពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានបែបនេះទេ»។

អំឡុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ ខែតុលា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តំណាងរូបនោះបានលើកឡើងថា ការអះអាងរបស់ទីក្រុងសេអ៊ូលគឺ «ក្នុងគោលបំណងបំផ្លាញមុខមាត់របស់កូរ៉េខាងជើង និងធ្វើឲ្យខូចដល់ទំនាក់ទំនងស្របច្បាប់ មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋអធិបតេយ្យភាពទាំង២»។

សូមបញ្ជាក់បន្ថែមថា ទីក្រុងព្យុងយ៉ាង និងមូស្គូ គឺជាសម្ព័ន្ធមិត្តនឹងគ្នា ចាប់តាំងកូរ៉េខាងជើងកកើតឡើង ក្រោយសង្គ្រាមលោកលើកទី២ ហើយកាន់តែមានភាពជិតស្និត ចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន នៅឆ្នាំ២០២២ ដោយទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានអះអាងជាយូរមកហើយថា លោក គីម ជុងអ៊ុន បានបញ្ជូនអាវុធ សម្រាប់ការប្រើប្រាស់ នៅប្រទេសអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm