មានអ្នកស្លាប់យ៉ាងតិច ៣នាក់ ក្នុងនោះមានកុមារផងដែរ ក្រោយរុស្ស៊ីវាយប្រហារទីក្រុង Sumy របស់អ៊ុយក្រែន

2024/10/23 12:46:00 am        140

ក្រុមមន្ត្រី នៅថ្ងៃអង្គារ (ទី២២ ខែតុលា) នេះ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣នាក់ ក្នុងនោះរួមមានទាំងកុមារម្នាក់ផងដែរ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីទៅលើទីក្រុង Sumy នៅភាគឦសាននៃប្រទេសអ៊ុយក្រែន។

ប្រធានរដ្ឋបាលប្រចាំតំបន់ លោក Ihor Kalchenko បានប្រាប់នៅលើកម្មវិធីផ្ញើសារ Telegram ថា ការវាយប្រហារដែលជាផ្នែកមួយនៃការវាយប្រហារពេញមួយយប់លើអ៊ុយក្រែន បានកំណត់គោលដៅសង្កាត់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ លោកបានបង្ហោះរូបភាពពីកម្ទេចកម្ទីបាក់បែក និងផ្ទះសម្បែងដែលរងការខូចខាត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ុយក្រែនបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសបានបំផ្លាញយានដ្រូនបានចំនួន ៤២គ្រឿង ក្នុងចំណោម ៦០គ្រឿង ដែលរុស្ស៊ីបានបាញ់បង្ហោះសំដៅតំបន់ផ្សេងៗរបស់អ៊ុយក្រែន។ យោធាបានបន្ថែមថា ១០គ្រឿងផ្សេងទៀត ត្រូវបាន «ធ្វើឲ្យបាត់បង់ដាន ឬមិនអាចវាយប្រហារដល់គោលដៅ» ។

យ៉ាងណាក្ដី មន្ត្រីក្នុងតំបន់ បាននិយាយថា ស្ត្រីម្នាក់បានរងរបួសនៅព្រឹកថ្ងៃអង្គារ នៅពេលដែលយានដ្រូនរបស់រុស្ស៊ីបានវាយប្រហារចំចំណតរថយន្តក្រុងមួយកនលេង នៅក្នុងទីក្រុង Kherson ភាគខាងត្បូង។

គួរបញ្ជាក់ថា រុស្ស៊ីតែងតែបានបដិសេធមិនកំណត់គោលដៅវាយប្រហារលើជនស៊ីវិល នៅក្នុងប្រតិបត្តិការលុកលុយទ្រង់ទ្រាយធំរបស់ខ្លួន ដែលបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែបាញ់មីស៊ីល និងយានដ្រូនជាប្រចាំសំដៅមជ្ឈមណ្ឌលមានប្រជាជន ដែលមិនមែនជាតំបន់សមរភូមិជួរមុខ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        103
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        96
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm