អន្តរជាតិ ៖ អាកាសយានដ្ឋាន Toronto Pearson ប្រទេសកាណាដានិងក្រុមហ៊ុន Uber Eats បានប្រកាសផ្តល់ជូនការបញ្ជាទិញ Starbucks Coffee តាមរយៈកម្មវិធី Uber Eats ដែលភ្ញៀវអ្នកដំណើរនិងបុគ្គលិកអាកាសយានដ្ឋានអាចទាញយក iOS ឬ Android តាមប្រព័ន្ធទូរស័ព្ទ ។បច្ចុប្បន្ននេះមានភោជនីយដ្ឋាន ២០ កន្លែងនៅក្នុងស្ថានីយអ្នកដំណើរទី ១ និងទី ៣ ភ្ញៀវអ្នកដំណើរតាមយន្តហោះ និងបុគ្គលិកមានលទ្ធភាពអាចមានជំរើសប្ហូបអាហារ និងភេសជ្ជះ មកពិសារដោយរីករាយដោយមិនចាំបាច់ឈរតំរង់ជួរ និងរង់ចាំទិញដូចពេលកន្លងមកនេះមួយវិញទៀតភោជនីយដ្ឋាន ភេសជ្ជៈដ្ឋានល្បីៗ បានងាកទៅប្រើប្រព័ន្ធនេះគ្រប់ៗគ្នាក្នុងគោលបំណងបញ្ចៀសការឆ្លងរាលដាលជម្ងឺកូវីដ ១៩ ។ អាកាសយានដ្ឋានអន្តរជាតិធំបំផុតនៅប្រទេសកាណាដា និងជាអ្នកត្រួសត្រាយផ្លូវដាក់ឲ្យដំណើរការប្រព័ន្ធអេឡិចត្រូនិចបញ្ជាទិញម្ហូបអាហារ និងភេសជ្ជៈបានជូនដំណឹងពីមុខងារដ៏ប្រសើរសំរាប់បញ្ជាទិញម្ហូបអាហារពីភោជនីយដ្ឋាននានាក្នុងអាកាសយានដ្ឋានតាមរយៈប្រព័ន្ធ Uber Eats ដែលជាគំនឹតផ្នៃប្រឌឹតដ៏ប្រសើរក្នុងបរិបទកូវីដ ១៩ ។
ឥឡូវនេះកម្មវិធី Uber Eats អាចឃើញដោយស្វ័យប្រវត្តិនៅពេលភ្ញៀវអ្នកដំណើរបានចូលទៅក្នុងអាកាសយានដ្ឋានតូរ៉ុនតូ ដំបូងមានការជូនដំណឹងស្តីពីម្ហូបអាហារនៅលើអេក្រង់ទូរស័ព្ទដែលជាព័ត៌មានឲ្យពួកគេបានដឹងថាមានអាហារអ្វីខ្លះសម្រាប់បរិភោគនៅអាកាសយានដ្ឋាន។បន្ទាប់មកអ្នកប្រើប្រាស់អាចជ្រើសរើសស្ថានីយ៍មួយណាដែលពួកគេកំពុងស្ថិតនៅហើយជ្រើសរើសពីភោជនីយដ្ឋានដែលស្ថិតនៅជិតពួកគេ។នាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៃអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិតូរ៉ុនតូបានរៀបរាប់ថាៈ ភាពជាដៃគូឈានមុខគេនេះគឺជាសញ្ញាវិជ្ជមានក្នុងការយកចិត្តទុកដាក់លើសុខភាពនិងការបណ្តុះបទពិសោធន៍នេះវាមិនមែនជាគំនិតផ្តាច់មុខឡើយ ។ យើងរង់ចាំសង្កេតបន្តទៀតថាតើកិច្ចសហការជាមួយ Uber Eats ជាជំរើសនិងផ្តល់ភាពងាយស្រួលដល់ភ្ញៀវអ្នកដំណើរនិងបុគ្គលិកអាកាសយានដ្ឋាននៅពេលដែលយើងមាន ដៃគូល្អនិងធ្វើការរួមគ្នាកាន់តែរីកចម្រើន ៕វរសេនីយ៍ទោ ឃួន ថោងស៊ីន
នាយមជ្ឈមណ្ឌលស្រាវជ្រាវ ចងក្រងឯកសារ បញ្ជាការដ្ឋានកងទ័ពជើងអាកាស




