
ប្រភពពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ក្រុមហ៊ុនវារីអគ្គិសនីតាតៃ ដែលស្ថិតក្នុងឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកទ្វារទឹកនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ដោយសារតែរងផលប៉ះពាល់ពីទឹកភ្លៀងនៅខ្សែទឹកខាង លើ។
ប្រភពដដែលក៏បានស្នើដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាព ធាតុអាកាសបែបនេះផងដែរ៕
ដោយ៖ គង់ ឌិន



