ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន បាននិងកំពុងបើកដំណើរការអាជីវកម្មនៅកម្ពុជាមានរយៈពេល២៥ឆ្នាំ។ ក្រុមហ៊ុនបានមើលឃើញសក្តានុពលរបស់កម្ពុជាក្នុងការវិនិយោគលើបច្ចេកវិទ្យា ពិសេសការអភិវឌ្ឍទៅលើវិស័យសង្គមឌីជីថល។




