អាមេរិក និងសម្ព័ន្ធមិត្ត G7 ជិតសម្រេចបានកញ្ចប់ប្រាក់កម្ចី ៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន

2024/10/23 06:15:37 pm        160

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ចេណេត យេលែន (Janet Yellen) បាននិយាយកាលពីថ្ងៃអង្គារ (២២ តុលា) ថា ក្រុមប្រទេសទាំង៧ ឬ G7 និងសម្ព័ន្ធមិត្តរបស់សហភាពអឺរ៉ុប “កំពុងតែជិតឈានដល់” ការសម្រេចលើកញ្ចប់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដែលគាំទ្រដោយទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ជាមួយនឹងការរួមចំណែករបស់សហរដ្ឋអាមេរិក ដែលរំពឹងទុកប្រហែល ២០ពាន់លានដុល្លារ។

លោកស្រី Yellen បានប្រាប់សន្និសីទសារព័ត៌មានមួយនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកថា លោកស្រីមានទំនុកចិត្តខ្ពស់ថាទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ី ដែលភាគច្រើនត្រូវបានបង្កកនៅអឺរ៉ុប នឹងនៅតែត្រូវបានរក្សាទុកជាអចិន្ត្រៃយ៍ បើទោះបីជាត្រូវតម្រូវឱ្យបន្តឡើងវិញនៃការបង្កកជារៀងរាល់ ៦ខែម្ដងរបស់សហភាពអឺរ៉ុបក៏ដោយ។

នៅពេលត្រូវសាកសួរពីកិច្ចចរចាចុងក្រោយលើប្រាក់កម្ចីរបស់អ៊ុយក្រែននៅចុងឆ្នាំនេះ លោកស្រី Yellen បាននិយាយថា “យើងជិតនឹងបញ្ចប់ផ្នែករបស់អាមេរិកនៃកញ្ចប់ប្រាក់កម្ចី ៥០ពាន់លានដុល្លារនេះហើយ”។ លោកស្រីសង្កត់ធ្ងន់ថា វិភាគទានរបស់អាមេរិក នឹងត្រូវសងមកវិញពីប្រាក់ចំណូលលើទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី មិនមែនយកពីអ្នកបង់ពន្ធអាមេរិកទេ។

ទីក្រុងវ៉ាស៊ីនតោន បានជំរុញសហភាពអឺរ៉ុប ឱ្យមានការធានាកាន់តែខ្លាំងថា ទឹកប្រាក់បង្កករបស់រុស្ស៊ីរាប់រយពាន់លានដុល្លារដែលគ្រប់គ្រងដោយឃ្លាំងមូលបត្រ យូរ៉ូឃ្លៀ (Euroclear) ជាចម្បងនៅបែលហ្ស៊ិក នឹងនៅតែជាប់គាំងក្នុងរយៈពេលយូរ ទោះបីជាមានបទឈប់បាញ់បញ្ចប់អរិភាពនៅអ៊ុយក្រែនក៏ដោយ។ វិធីសាស្រ្តនេះនឹងកាត់បន្ថយហានិភ័យដែលថាអ្នកជាប់ពន្ធរបស់អាមេរិក នឹងទទួលខុសត្រូវចំពោះការសងប្រាក់កម្ចីនោះ បើទ្រព្យរុស្ស៊ីឈប់ត្រូវបានបង្កក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm