ថ្លែងទៅកាន់ហ្វូងមនុស្សនៅទីក្រុង គ្រីនស្បូរ៉ូ (Greensboro) រដ្ឋ ណស ខារ៉ូឡាយណា (North Carolina )កាលពីថ្ងៃអង្គារ ២២តុលាសប្ដាហ៍នេះ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានវាយប្រហារគូប្រជែងខាងគណបក្សប្រជាធិបតេយ្យរបស់ខ្លួន ដោយហៅអនុប្រធានាធិបតី លោកស្រី Harris ថាជាមនុស្សមាន IQ ទាប ហើយមិត្តរួមតំណែងរបស់លោកស្រី គឺលោក ធីម វ៉ាលស៍(Tim Walz)ជាមនុស្សល្ងង់បំផុត សម្រាប់តំណែងប្រធានាធិបតី។

ជាថ្មីម្តងទៀត លោក Trump បានចង្អុលទៅរដ្ឋាភិបាលសហព័ន្ធសម្រាប់ការឆ្លើយតបរបស់ខ្លួនបន្ទាប់ពីព្យុះសង្ឃរា ហេលេន (Helene) និងបានជំរុញអ្នកបោះឆ្នោតដែលផ្លាស់ទីលំនៅឱ្យស្នើសុំដឹកជញ្ជូនសន្លឹកឆ្នោតទៅកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ពួកគេ។

ព្យុះនេះបានទម្លាក់ភ្លៀងជាង ៣៥ សង់ទីម៉ែត្រ ក្នុងរយៈពេលបីថ្ងៃទៅលើភាគខាងលិចនៃរដ្ឋ North Carolina ដោយបានប្រែក្លាយតំបន់ភ្នំទៅជាទីឋានគ្របដណ្ដប់ដោយបំណាក់ដី និងទឹកជំនន់ដ៏ធ្ងន់ធ្ងរ។
លោក Trump ក៏បានចោទសួរផងដែរថាហេតុអ្វីបានជាជនជាតិអាមេរិកអារ៉ាប់ គាំទ្រលោកស្រី Harris បន្ទាប់ពីត្រូវបានគាំទ្រដោយអតីតរដ្ឋអាជ្ញាលោកស្រី លីស ឃេនី (Liz Cheney) កូនស្រីរបស់អតីតអនុប្រធានាធិបតី លោក Dick Cheney ដែលលោកTrump បានស្តីបន្ទោសចំពោះតួនាទីរបស់លោកក្នុងជម្លោះមជ្ឈិមបូព៌ាក្នុងអំឡុងសម័យរដ្ឋកាលលោកប្រធានាធិបតីអាមេរិក George W. Bush៕