អ្នកជំនាញ៖ កម្ពុជាត្រូវជំរុញធ្វើពិពិធកម្មលើវិស័យកសិកម្មបន្ថែម ដើម្បីជំរុញការនាំចេញ និងបង្កើតការងារ

2024/10/23 08:34:39 pm        169

កម្ពុជាត្រូវតែជំរុញធ្វើពិពិធកម្មលើវិស័យកសិកម្ម ផលិត និងការកែច្នៃទៅ​ជា​ផលិតផល​សម្រេច​ផ្សេង​ៗ​ឱ្យបានច្រើន ដើម្បីគាំទ្រដល់ កំណើននៃការនាំចេញ ការបង្កើតតម្លៃបន្ថែម និងបង្កើត​កម្លាំង​​ពលកម្មផងដែរ។  

អ្នកជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា គឺលោកបណ្ឌិត ហុង វណ្ណៈ លើកឡើងនៅក្នុង កិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការអភិវឌ្ឍន៍ និងការកែ​ច្នៃ​ផលិត​ផល​ចេញ​វិស័យកសិកម្ម នេះថា ជុំវិញវិស័យកសិកម្មនេះ ឃើញថា រាជរដ្ឋាភិបាល​បាន​កំពុង​យក​ចិត្ត​ទុក​ហើយ ក្នុងនោះវិស័យឯកជនក៏កំពុងខិតខំក្នុងការដាំដុះផងដែរ ស្របពេលការ​នាំ​ចេញ​ក៏​មាន កំណើនជាបណ្តើរៗ តែនាំចេញភាគច្រើនគឺជាកសិផលស្រស់។

ទាក់ទងដំណើរផលិតវិញ, លោកបណ្ឌិត ចង់ឱ្យកសិករ ម្ចាស់កសិដ្ឋាន និងអ្នក​ធ្វើ​អាជីវកម្ម​នៅ​​ក្នុង​វិស័យ​នេះ ងាកទៅរកការធ្វើពិពិធកម្ម ជំរុញផលិត និងកែច្នៃចេញពីវិស័យ​នេះ​ក្លាយ​ទៅ​ជា​ផលិត​ផល​​សម្រេចផ្សេងៗឱ្យបានច្រើន ដើម្បីបង្កើតតម្លៃបន្ថែម លើវិស័យនេះឱ្យកាន់តែធំ ពិសេស​ជាង​នេះ​ទៅ​ទៀត ប្រសិនយើងបង្កើតនូវផលិតផលសម្រេចផ្សេងៗ ពិភពលោកនឹងអាចស្គាល់កម្ពុជា កាន់តែច្រើន តាមរយៈផ្លាកយីយោផ្សេងៗ ដែលអាចអូសទាញដល់ការនាំចេញផងដែរ ព្រោះ​ប្រទេ​សកម្ពុជាបានដាំដុះដំាណាំកសិកម្ម ល្អៗជាច្រើនដូចជា៖ ស្វាយកែរមៀត, ស្វាយចន្ទី, ខ្នុរ, ចេក, ដំឡូងមី, និងស្រូវជាដើម សុទ្ធសឹងជាកសិផលដែលអាចកែច្នៃបាន ជាក់​ស្តែង​គ្រាប់​ស្វាយ​ចន្ទី នាពេលកន្លងមក កម្ពុជាភាគច្រើននាំចេញគ្រាប់ស្រស់ ការនាំចេញរៀបនេះ គឺមិនបាន​តម្លៃ​ខ្ពស់​នោះ​ឡើយ។

ចំណែកជុំវិញទីផ្សារនាំចេញ, នាពេលថ្មីៗនេះ, បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធា​ន​សភា​ពាណិជ្ជ​កម្ពុជា និងជាអ្នកជំនាញផ្នែក កសិកម្ម ថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាល និង​បន្ត​លើកទឹកចិត្ត ជំរុញផលិត និងកែច្នៃឲ្យបានច្រើន ដើម្បីនាំ ចេញកសិផលចម្រុះ ក្នុងនោះ​នា​ពេល​កន្លងមកនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយ ករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានដឹកនាំប្រតិភូកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដើម្បីបង្ហាញជូនវិស័យឯកជន ពី​វឌ្ឍនភាពថ្មីៗនៃសក្ដានុពល និងបរិយាកាស វិនិយោគនៅកម្ពុជា។ តាមរយៈនេះ យើងរំពឹងថា ទីផ្សារ​អាមេរិកនឹងស្រូបយកកសិផលពីវិស័យកសិកម្មរបស់កម្ពុជាមួយផ្នែកបន្ថែម ទៀត បន្ទាប់​ពី​សម្លៀក​បំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដោយនឹង​ជួយ​គាំទ្រ​ដល់​កំណើន​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា។

សូមបញ្ជាក់ថា នៅពាក់កណ្តាលឆ្នាំនេះ រាជរដ្ឋាភិបាលបានព្យាករថា វិស័យកសិកម្ម ត្រូវ​បាន​ប៉ាន់​ស្មាន​រក្សា​បាននូវកំណើនក្នុងរង្វង់ ០,៧% ដែលទ្រទ្រង់ដោយកំណើនល្អនៃអនុវិស័យដំណាំ និង​ការ​ងើប​វិញនៃអនុវិស័យនេសាទ ខណៈអនុវិស័យចិញ្ចឹមសត្វជួបបញ្ហា ប្រឈមមួយចំនួន ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់ផលិតកម្មក្នុងស្រុក ដែលតម្រូវ​ឱ្យ​រាជ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធាន​ការ​ពង្រឹង​ការ​គ្រប់​គ្រង​ការនាំចូលសាច់បង្កក សំដៅដោះស្រាយផលប៉ះពាល់អវិជ្ជមាននេះ។ អនុវិស័យដំណាំ ត្រូវ​បាន​ប៉ាន់​ស្មានថាមានកំណើន ១,៦% ដោយសារ ការរំពឹងទុកនូវកំណើននៃផលិតកម្ម ទាំង​សម្រាប់​តម្រូវការក្នុងស្រុកនិងបម្រើការនាំចេញ ដែលគាំទ្រដោយភាពល្អប្រសើរនៃថ្លៃ កសិផល, ការបន្តងើបនៃវិស័យទេសចរណ៍, ការបន្តកើននៃសកម្មភាពសេដ្ឋកិច្ច និងការ​ជួយ​ជ្រោម​ជ្រែង​ពី​រាជរដ្ឋាភិបាល តាមរយៈ ហិរញ្ញប្បទាន និងវិធានការផ្សេងៗ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm