ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញមកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ (AIPA 45) នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។


