សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អបអរសាទរប្រទេសឡាវ​ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ា និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគី

2024/10/23 08:49:53 pm        99

មុនធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេច​មហា​រដ្ឋសភាធិការធិបតី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភា​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាយប៉ា លើកទី៤៥ ដើម្បីសម្តែងនូវអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅរបស់រដ្ឋសភាឡាវចំពោះគណប្រតិភូសភាកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋសភា និងរដ្ឋាភិបាល ក៏ដូចជាប្រជាជនឡាវ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងរាក់ទាក់ជាទីបំផុតចំពោះ គណៈប្រតិភូ សភាកម្ពុជាចាប់តាំងពីពេលបានមកដល់រដ្ឋធានីវៀងចន្ទន៍ រហូតដល់ពេលនិវត្តន៍ទៅកាន់មាតុប្រទេសវិញ។

សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះរដ្ឋាភិបាលនិងរដ្ឋសភាឡាវ ដែលបានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំទល់មុខគ្នារវាងអាយប៉ានិងប្រមុខរដ្ឋ អាស៊ាន (AIPA-ASEAN Interface) និងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ប្រកបដោយភាពរលួនទទួលបានជោគជ័យត្រចះត្រចង់ លទ្ធផលផ្លែផ្កាតាមការរំពឹងទុក ក្រោមស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ឋ ក្នុងស្មារតីគ្រួសារអាស៊ាន។

ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចមហារដ្ឋសភាធិការធិបតី ដែលបានដឹកនាំគណៈប្រតិភូមមកចូលរួមមហាសន្និបាតអាយប៉ា ព្រមទំាងបានចូលរួមយ៉ាងសកម្ម ក្នុងស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណី ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង បានធ្វើឱ្យមហាសន្និបាតអាយប៉ាលើកទី៤៥ដំណើរប្រកបដោយអត្ថន័យ សម្រេចបានលទ្ធផលគួរជាទីមោទនៈ។  

តាមរយៈសម្តេចប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន បានគោរពអញ្ជើញសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បំពេញទស្សនកិច្ចនៅប្រទេសឡាវតាមពេលសមស្របណាមួយ។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានឯកភាពរួមគ្នាបន្តពូនជ្រំលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរសម្រេចបានលទ្ធផលបន្តបន្ទាប់ទៀតជូនប្រជាជនជនទំាងសងខាង ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងសន្តិសុខ ជាដើម ជាពិសសេសបានឯកភាពគ្នាពីសារសំខាននៃការតភ្ជាប់ផ្លូវដែក រវាងប្រទេសទាំងពីរ ផងដែរ។

ក្នុងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេស ទាំងពីរ បានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការផ្លាស់ប្តូរ ចែករំលែកព័ត៌មាន កសាងសមត្ថភាព តាមយន្តការសភាប្រទេសទំាងពីរដែលមានស្រាប់ក្នុងក្របខណ្ឌក្រុមមិត្តភាព សមាជិកសភាជាស្រ្តី សមាជិកសភាវ័យកេ្មង និងការគាំទ្រទៅវិញទៅមកក្នុងវេទិកាសភាថ្នាក់តំបន់ និងអន្តរជាតិ។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន បានគូសបញ្ជាក់ថា ការងារការទូតសភានាពេលបច្ចុប្បន្នកាន់តែមានសារសំខាន់ខ្លាំងឡើង ក្នុងដោះស្រាយបញ្ហារួម ក៏ដូចជាការរួមចំណែកដល់ការលើកកម្ពស់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយា បន្នដែលមិនគ្រាន់តែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋជាអន្តរជាតិតែម្តង។

ឆ្លៀតនៅក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតី បានអញ្ជើញឯកឧត្តមប្រធានរដ្ឋសភាឡាវ បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា និងចូលរួមកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បី ភាពអត់ឱននិងសន្តិភាព (IPTP-11) នាពេលខាងមុខផងដែរ។ ជាមួយគ្នានេះ សម្តេចបានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥កន្លែងជូនដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ បានសិក្សានៅក្នុងសាកលវិទ្យាល័យប៊ែលធី បន្តទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm