ការផ្ទុះឡើងវីរុស E. coli ដែលជាប់ទាក់ទងទៅនឹងក្រុមហ៊ុន McDonald បានបណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ និងរាប់សិបនាក់បានធ្លាក់ខ្លួនឈឺនៅសហរដ្ឋអាមេរិក។ ករណីជាច្រើន ត្រូវបានរកឃើញនៅទូទាំងរដ្ឋចំនួន១០ ដែលការធ្លាក់ខ្លួនឈឺភាគច្រើនត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Colorado និងរដ្ឋ Nebraska។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបាននិយាយថា វាជាប់ទាក់ទងទៅនឹងមុខម្ហូបមួយប្រភេទក្នុងចំណោមមុខម្ហូបដ៏ពេញនិយមបំផុតមួយនៅក្នុងហាងលក់អាហារទាន់ចិត្ត គឺ គ្វ័តធឺ ផោនឌ័រ (Quarter Pounder)។

អ្នកស៊ើបអង្កេត នៅពុំទាន់បានកំណត់អត្តសញ្ញាណគ្រឿងផ្សំជាក់លាក់ ដែលជាប់ទាក់ទងនឹងវីរុសនោះទេ។ ប៉ុន្តែ ពួកគេកំពុងសម្លឹងទៅរកខ្ទឹមបារាំងដែលហាន់រួចនិងស្រស់ៗ និងចំណិតសាច់គោស្រស់។ អំបូរវីរុស E coli. ដែលពាក់ព័ន្ធគឺដូចគ្នាទៅនឹងករណីមួយដែលបានបណ្តាលឲ្យកុមារ៤នាក់ស្លាប់ កាលពីឆ្នាំ១៩៩៣ បន្ទាប់ពីពួកគេបានទទួលទានហាំប៊ឺហ្គឺមិនទាន់ឆ្អិន នៅភោជណីយដ្ឋានប៊ឺហ្គឺ សហរដ្ឋអាមេរិក មួយផ្សេងទៀត គឺភោជណីយដ្ឋាន Jack in the Box ។
រដ្ឋអាជ្ញាសុវត្ថិភាពចំណីអាហារសហរដ្ឋអាមេរិក លោក Bill Marler ដែលតំណាងឱ្យជនរងគ្រោះ ក្នុងការផ្ទុះឡើងវីរុសនេះ បាននិយាយថា ខ្ទឹមបារាំង ត្រូវបានផ្សារភ្ជាប់ទៅនឹងករណីនានាកាលពីពេលមុន។ ក្រុមហ៊ុនអាហារទាន់ចិត្ត McDonald's បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនកំពុងដកចេញអាហារ Quarter Pounder ចេញពីភោជនីយដ្ឋានក្នុងរដ្ឋជាច្រើន រួមមានរដ្ឋ Colorado, Kansas, Utah និងរដ្ឋ Wyoming ។ ភាគហ៊ុនរបស់ក្រុមហ៊ុន McDonald បានធ្លាក់ចុះ នៅក្នុងការជួញដូរ។
ពាណិជ្ជករសត្វចិញ្ចឹម បានព្រមានកាលពីថ្ងៃពុធថា អនាគតសត្វគោក្របីរបស់សហរដ្ឋអាមេរិក អាចត្រូវបានដាក់សម្ពាធ។ រោគសញ្ញានៃវីរុស E. coli រួមមានឈឺពោះខ្លាំង រាគ និងក្អួត។ យោងតាមក្រសួងសុខាភិបាលសាធារណៈ រដ្ឋColorado បានឱ្យដឹងថា មនុស្សភាគច្រើន ចាប់ផ្តើមឈឺ ពី៣ ទៅ៤ ថ្ងៃបន្ទាប់ពីទទួលទាន ឬផឹក អ្វីមួយ ដែលមានផ្ទុកបាក់តេរី។