លោក Biden និយាយថាលោក Trump គួរតែត្រូវបានចាប់ខ្លួនតាមផ្លូវនយោបាយ

2024/10/23 10:02:53 pm        702

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារ (២២ តុលា) ថា លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ហើយគួរតែត្រូវបានចាប់ខ្លួន “តាមផ្លូវនយោបាយ” ខណៈលោកជំរុញអ្នកប្រជាធិបតេយ្យនៅការិយាល័យយុទ្ធនាការរដ្ឋ ញូវ ហែមសៀរ (New Hampshire) ឱ្យប្រឹងប្រែងដើម្បីឈ្នះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា។

លោក Biden បានថ្លែងថា “យើងត្រូវចាប់លោក Trump ដាក់ពន្ធនាគារតាមផ្លូវនយោបាយ! ចាប់លោកមិនឱ្យចេញទៅណារួច” ខណៈអ្នកចូលរួមទះដៃអបអរ។ លោក Biden បន្ថែមថា លោក Trump ដែលជាបេក្ខជនបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតី ចង់មិនអើពើលើការការពាររដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ហើយលទ្ធិប្រជាធិបតេយ្យនឹងជាប់គាំង ប្រសិនបើលោក Trump ផ្តួលបេក្ខភាពបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris។

លោក Trump នៅពេលឈរឈ្មោះជាប្រធានាធិបតីក្នុងឆ្នាំ២០១៦ បានចូលរួមការប្រមូលផ្តុំយុទ្ធនាការដែលអ្នកចូលរួមបានស្រែកថា “ចាប់ខ្លួន” ដោយសំដៅទៅលើបេក្ខភាពបក្សប្រជាធិបតេយ្យនៅពេលនោះគឺលោកស្រី ហ៊ីឡារី ឃ្លីនតុន (Hillary Clinton) ប៉ុន្តែលោកមិនបញ្ឈប់ពួកគេឡើយ។

នៅឆ្នាំនេះ ក្នុងអំឡុងពេលជួបជុំយុទ្ធនាការរបស់លោកស្រី Harris ហ្វូងមនុស្សពេលខ្លះបានស្រែកថា “ចាប់ខ្លួន” ដោយសំដៅទៅលើ Trump ប៉ុន្តែអនុប្រធានាធិបតីរូបនេះបានបញ្ឈប់ពួកគេ ដោយនិយាយថាទុកឱ្យក្រសួងយុត្តិធម៌អ្នកធ្វើការ ហើយលោកស្រីនឹងព្យាយាមផ្តួលលោក Trump នៅក្នុងសន្លឹកឆ្នោត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm