ពានសម្ដេចតេជោ-ថ្នាក់ខេត្ត៖ សៀមរាប កក់កៅអីវគ្គ ១/៤ ខណៈក្រុមបងប្អូន បានត្រឹម​ស្មើគ្នាក្នុងជំនួបបង្គ្រប់ជុំទី១

2024/10/23 10:33:49 pm        967

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ(១/៤) មួយក្រុមទៀតហើយ គឺក្រុមបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ស្របពេលក្រុមឈើតុំខេត្តពោធិ៍សាត់ ត្រូវការ ១ពិន្ទុទៀត ដើម្បីធានកៅអីវគ្គបន្ដ ។ រីឯជំនួបបង្គ្រប់ជុំទី១ រវាងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលត្រូវបានចាត់ទុកជាជំនួបបងប្អូន បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ។

សម្រាប់ក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប បានបន្ដយកឈ្នះខេត្តឧត្ដរមានជ័យ លើទឹកដីខ្លួន ក្នុងលទ្ធផល ៨-០ បន្ទាប់ពីយកឈ្នះ ៦-០ ក្រៅដី កាលពីជើងទី១ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមតំណាងខេត្តសៀមរាបនេះ ធ្វើសម្រេចដោយកីឡាករ Omokafe ៤គ្រាប់, អៀម ភិរម្យ ២គ្រាប់ និងកីឡាករ ហ៊ន សុផានិត និង គា ម៉េងហ័ង រកបានម្នាក់ ១គ្រាប់ ដែលនាំឲ្យក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប រកបាន ៩ពិន្ទុពេញ ឈរកំពូលតារាងពូល E ក្រោយឈ្នះ ៣ប្រកួតជាប់ៗគ្នា ហើយបានក្លាយជាក្រុមទី២ ដែលបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីសមាគមបាល់ទាត់ខេត្តស្វាយរៀង ។

ចំណែកក្រុមបាល់ទាត់ឈើតុំខេត្ដពោធិ៍សាត់វិញ បានបន្ដយកឈ្នះក្រុមប៉ៃលិនស៊ីធី ក្នុងលទ្ធផលដ៏តានតឹង ១-០ លើទឹកដីខ្លួន បន្ទាប់ពីយកឈ្នះ ៣-០ ក្រៅដី កាលពីជើងទី១ ។ គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមឈើតុំខេត្តពោធិ៍សាត់ ទទួលបាន ៣ពិន្ទុបន្ថែម ធ្វើសម្រេចដោយកីឡាករ ភាព មិថុនា នៅនាទី៨៧ ។ ជ័យជម្នះនេះ នាំឲ្យក្រុមតំណាងខេត្តពោធិ៍សាត់ដដែល បន្ដឈរកំពូលតារាងD ដោយរកបាន ៧ពិន្ទុ នាំមុខប៉ៃលិនស៊ីធី ដែលទើបរកបាន ៣ពិន្ទុ និងសល់ ១ប្រកួតក្នុងដៃដូចគ្នា ។ ការណ៍នេះ ក្រុមឈើតុំពោធិ៍សាត់ គឺមានសង្ឃឹមខ្ពស់ឡើងទៅវគ្គបន្ដ ។ តែយ៉ាងណាក៏ត្រូវចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយរបស់ខេត្តបាត់ដំបងសិនឌេរ ។

ក្រឡេកទៅចាប់អារម្មណ៍ជំនួបបង្គ្រប់ជុំទី១ ក្នុងពូល G រវាងក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ គឺបានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ ។ ជំនួបដ៏ជក់ចិត្ត រវាងក្រុមក្បែខាងគ្នានេះ ត្បូងឃ្មុំ បានស៊ុតគ្រាប់នាំមុខម្ចាស់ផ្ទះ ១គ្រាប់មុន នៅនាទីទី១០ ដោយកីឡាករ សារី តៃម៉ូ តែមិនបាន ២នាទីស្រួលបួលផង កីឡាករ អេម ផលនិត ក៏រកបានគ្រាប់តាមស្មើឲ្យខេត្តកំពង់ចាមវិញ នៅនាទី១២ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង គ្មានក្រុមណាអាចរកគ្រាប់បាល់បន្ថែមទៀតឡើយ ។ ការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បន្ដឈរកំពូលតារាង ខណៈខេត្តកំពង់ចាម ឈរលេខ២ ដោយរកបាន ៤ពិន្ទុស្មើគ្នា៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        270
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        330

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm