យោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងប្រដាប់អាវុធប្រទេសម៉ារ៉ុក បានឲ្យដឹងថា កងទ័ពជើងទឹកប្រទេសម៉ារ៉ុក បានជួយសង្គ្រោះជនអន្តោប្រវេសន៍អនុតំបន់សាហារ៉ាចំនួន៣៨នាក់ នៅឆ្នេរសមុទ្រអាត្លង់ទិក កាលពីថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍ បាននិយាយថា អង្គភាពកងទ័ពជើងទឹក បានស្ទាក់ចាប់បានទូកមួយគ្រឿងកំពុងធ្វើដំណើរទៅកាន់ប្រជុំកោះកាណារី ជាប្រជុំកោះរបស់ប្រទេសអេស្ប៉ាញ នៅជិតឆ្នេរសមុទ្រភាគពាយ័ព្យទ្វីបអាហ្រ្វិក ក្នុងអំឡុងពេលប្រតិបត្តិការស្ថិតនៅចម្ងាយ១៧០គីឡូម៉ែត្រភាគនិរតីទីក្រុងដាក្លា ( Dakhla) ប្រទេសម៉ារ៉ុក ។
ជនអន្តោប្រវេសន៍ រួមមានស្ត្រីម្នាក់ និងកុមារម្នាក់ ត្រូវបានប្រគល់ទៅឱ្យនគរបាលម៉ារ៉ុក សម្រាប់នីតិវិធីរដ្ឋបាលតាមបទដ្ឋាន បន្ទាប់ពីទទួលបានការថែទាំសុខភាពជាចាំបាច់។
ប្រទេសម៉ារ៉ុក ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលឆ្លងកាត់ សម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិកខាងលិចមួយចំនួន ដែលកំពុងព្យាយាមដើម្បីបានទៅដល់អឺរ៉ុប។