មនុស្សយ៉ាងហោច ១៥នាក់ ត្រូវបានជួយសង្រ្គោះចេញពីអគារបាក់ស្រុតនៅការដ្ឋានសំណង់មួយកន្លែង ក្រោយភ្លៀងធ្លាក់ខ្លាំងពេលយប់ខ្លាំងបំផុត ជន់លិចរដ្ឋធានី Bengaluru របស់ប្រទេសឥណ្ឌា ។
មន្រ្តីនគរបាលក្នុងស្រុកមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមជួយសង្រ្គោះ នៅស្វែងរកមនុស្សជាច្រើននាក់ទៀតដែលគេសង្ស័យថា បានជាប់ខ្លួនក្រោមអគារបាក់ស្រុត ។
កាលពីថ្ងៃអង្គារ ប្រជាពលរដ្ឋប្រឈមនឹងផ្លូវជន់លិច ដើមឈើបាក់រលំ និងរថយន្តជាច្រើនគ្រឿងអណ្តែតលើទឹក ក្រោយភ្លៀងធ្លាក់ខ្លាំងបំផុតបំណែកកំណត់ត្រាភ្លៀងខ្លាំងបំផុតរយៈពេល ២៤ម៉ោងកាលពីពេល ២ទសវត្សរ៍មុន ។
រូបភាពវីដេអូឃ្លីបឃើញប្រជាពលរដ្ឋត្រូវបានជម្លៀសចេញតាមទូក ដឹកទ្រព្យសម្បត្តិរបស់ពួកគេ ពេលដែលពួកគេត្រូវបាននាំទៅកាន់ទីទួលសុវត្ថិភាព ។
ទីក្រុង Bengaluru ដែលជាទីក្រុងសួនកម្សាន្តរបស់ឥណ្ឌា បានរងគ្រោះដោយសារបញ្ហាជាច្រើន ចាប់ពីការកកស្ទះចរាចរណ៍ រហូតដល់អគារអន់ ដោយសារការធ្វើនគរូបនីយកម្មលឿនៗ ជាមួយនឹងការទន្រ្ទានយកដីបឹងនៅក្នុងទីក្រុង ធ្វើឲ្យបិទព្រែកតភ្ជាប់ ។
ទឹកជំនន់ចុងក្រោយនេះដែរ ផ្ទុយគ្នាស្រឡះនឹងកង្វះខាតទឹកធ្ងន់ធ្ងរកាលពីដើមឆ្នាំនេះ ៕