លោក Hans Grundberg បេសកជនអង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន បានអំពាវនាវជាថ្មីដល់ក្រុមឧទ្ទាមហ៊ូទី ឲ្យដោះលែងបុគ្គលិកទីភ្នាក់ងារUN ដែលត្រូវបានចាប់ពង្រត់ រួមជាមួយនឹងសមាជិកនៃអង្គការសិទ្ធិមនុស្ស និងជំនួយអន្តរជាតិ និងសមាជិកនៃសង្គមស៊ីវិលយេម៉ែន។
ការិយាល័យរបស់ Grundberg បានប្រកាសកាលពីថ្ងៃអង្គារថា លោកបានត្រឡប់ពីដំណើរទស្សនកិច្ចនៅ ប្រទេសអេហ្ស៊ីប ជាទីដែលលោកបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅក្នុងប្រទេសយេម៉ែន ក្រុមហ៊ួទីដែលបានចាប់ពង្រត់បុគ្គលិកយេម៉ែនដែលធ្វើការឲ្យទីភ្នាក់ងារUN អង្គការអន្តរជាតិ និងបេសកកម្មការទូត ព្រមទាំងការសម្រេចចិត្តក្នុងការកាត់ទោសពួកគេ និងការវាយប្រហាររបស់កងជីវពលលើនាវា ជាមួយមន្ត្រីអេហ្ស៊ីប និងប្រធានសម្ព័ន្ធអារ៉ាប់លោក អាម៉េដ អាបូលហ្គេត (Ahmed Aboul Gheit)។
ការិយាល័យរបស់ Grundberg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបញ្ជូនអ្នកជាប់ឃុំនាពេលថ្មីៗនេះ ទៅ«កាត់ទោសពីបទឧក្រិដ្ឋកម្ម» ហើយបានបន្តការអំពាវនាវជាបន្ទាន់របស់ខ្លួនសម្រាប់ការដោះលែងពួកគេជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយសង្កត់ធ្ងន់ថា សកម្មភាពបែបនេះ បំផ្លាញការជឿទុកចិត្ត និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការសន្តិភាពដ៏ទូលំទូលាយនេះ»។
ក្រុមហ៊ួទី បានចាប់ពង្រត់បុគ្គលិកយេម៉ែនយ៉ាងតិច ៧០នាក់ ពីទីភ្នាក់ងារសហរដ្ឋអាមេរិក នៅក្នុងប្រទេសយេម៉ែន បេសកកម្មការទូតបរទេស និងអង្គការអភិវឌ្ឍន៍ និងជំនួយអន្តរជាតិ នៅក្នុងទីក្រុង Sanaa និង ទីក្រុងផ្សេងទៀតដែលគ្រប់គ្រងដោយកងជីវពលយេម៉ែន ដែលបង្កឲ្យមានការខឹងសម្បា និងការថ្កោលទោសពីអន្តរជាតិ។
ក្រុមហ៊ួទី មិនអើពើនឹងការអំពាវនាវឲ្យមានការដោះលែងបុគ្គលិកដែលត្រូវបានចាប់ពង្រត់ទេ ដោយចោទប្រកាន់ពួកគេថា បានប្រើប្រាស់ការងាររបស់ពួកគេជាមួយអង្គការជំនួយ ដើម្បីធ្វើចារកម្មឲ្យសហរដ្ឋអាមេ រិកនិងអ៊ីស្រាអែល។