នៅថ្ងៃពុធនេះ ចិននិយាយថា គ្មានអ្វីធម្មតាជាងនាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន ប្រតិបត្តិការនៅក្នុងទឹកដី និងដែនទឹករបស់ខ្លួននោះទេ ខណៈដែលក្រុមនាវាផ្ទុកយន្តហោះចម្បាំងរបស់ពួកគេ បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ធ្វើដំណើរក្នុងទិសដៅទៅជើង ក្រោយឆ្លងកាត់ដែនទឹកជិតកោះ Pratas គ្រប់គ្រងដោយកោះតៃវ៉ាន់ ។
លោក Lin Jianគឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា តៃវ៉ាន់គឺជាខេត្តរបស់ចិន ។ គ្មានក្រសួងការពារជាតិនោះទេ ។ នេះមិនមែនជាបញ្ហាការទូតនោះទេ ។ កោះតៃវ៉ាន់គឺជាដែនដីរបស់ចិន ។
សេចក្តីអត្ថាធិប្បាយរបស់ក្រសួងការបរទេសេចិន កើតមានឡើងជាការឆ្លើយតបនឹងសំនួរពីការតាមដានរបស់កោះតៃវ៉ាន់ លើនាវាផ្ទុកយន្តហោះចម្បាំងចិន បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយរដ្ឋមន្រ្តី ការពារជាតិកោះតៃវ៉ាន់លោក Wellington Koo ដែលចង់សំដៅលើសមយុទ្ធយោធាកាលពីដើមខែនេះ និយាយថា ការបិទផ្លូវជាក់ស្តែង គឺជាទង្វើនៃសង្រ្គាម ។
ហ្គេមសង្រ្គាមចុងក្រោយរបស់ចិនជុំវិញកោះតៃវ៉ាន់ បានធ្វើឡើងកាលពីសប្តាហ៍មុន រួមទាំងសមយុទ្ធធ្វើតម្រាប់បិទកំពង់ផែ និងតំបន់ ហើយនិងការវាយលុកគោលដៅដែនសមុទ្រ និងដីគោក ។
ចិនដែលចាត់ទុកកោះតៃវ៉ាន់គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យថាជាដែនដីរបស់ខ្លួននោះ អស់រយៈពេលជាង ៥ឆ្នាំកន្លងមកនេះ បានធ្វើសកម្មភាពយោធាស្ទើតែរាល់ថ្ងៃនៅជុំវិញកោះមួយនេះ រួមទាំងហ្គេមសង្រ្គាមដែលធ្វើតម្រាប់វាយបិទផ្លូវ និងវាយប្រហារលើកំពង់ផែ ។ កោះតៃវ៉ាន់ បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ៕

