រដ្ឋមន្ត្រីការពារជាតិបេឡារុស លោក Viktor Khrenin បាននិយាយថា ជំហររបស់ក្រសួងការពារជាតិនៃប្រទេសបេឡារុស និងរុស្ស៊ី គឺស្របគ្នាលើបញ្ហាទាំងអស់ ដែលកំពុងពិភាក្សា។
សេវាសារព័ត៌មាន បានដកស្រង់សម្តីមន្ត្រីការពារជាតិជាន់ខ្ពស់ដែលបាននិយាយនៅក្នុងសម័យប្រជុំក្រុមប្រឹក្សាក្រសួងការពារជាតិរុស្ស៊ី-បេឡារុស នៅទីក្រុងមិនស្ក៍( Minsk)ថា៖« ខ្ញុំចង់សង្កត់ធ្ងន់លើការយោគយល់គ្នាពេញលេញ ជំហរស្របគ្នា និងមតិឯកភាពគ្នាទៅលើបញ្ហាទាំងអស់ដែលកំពុងពិភាក្សា»។
យោងតាមលោក Khreninបានឲ្យដឹងថា ជាលទ្ធផល «ការរំពឹងទុកសម្រាប់ការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការយោធារុស្ស៊ី - បេឡារុស ត្រូវបានកំណត់យ៉ាងច្បាស់»។ លោកបាននិយាយថា៖«ពុំមានការងឿងឆ្ងល់ទេថា ការអនុវត្តដោយជោគជ័យនៃសកម្មភាពដែលបានគ្រោងទុកទាំងអស់ នឹងបន្តពង្រឹងសមត្ថភាពការពារជាតិនៃរដ្ឋសហភាពដោយជោគជ័យ»។

