ការថែទាំខួបផ្លូវ ជាការរួមចំណែករក្សាផ្លូវឱ្យបានល្អ និងលើកកម្ពស់ដល់ការរស់នៅប្រជាពលរដ្ឋតាមមូលដ្ឋាន

2024/10/24 01:40:14 am        51

ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំខួបផ្លូវនៅតាមជនបទ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីថែទាំផ្លូវឲ្យបានល្អ សម្រាប់ផ្តល់ ជាប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងកាត់បន្ថយការចំណាយ ទាំងពេលវេលា និងថវិកាជាដើម។

​ជុំវិញការអភិវឌ្ឍន៍នេះ, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានជំរុញអភិវឌ្ឍសម្រេចនូវសមិទ្ធផលជាច្រើន គឺជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពី កត្តាសុខសន្តិភាព ស្ថិរភាពនយោ បាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជនមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតតាមប្រក្រតីភាព ។ ចំណែកទាក់ទិនការអភិវឌ្ឍន៍ជនបទវិញ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយក ចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដែលស្ថិតក្រោមក្របខណ្ឌក្រសួង ជាពិសេសផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម។

ជុំវិញការថែទាំនេះ, ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៤ នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារ ថែទាំខួបផ្លូវក្រាលល្បាយក្រួសចំនួន ៣ ខ្សែ ប្រវែងសរុបជាង ១៨ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ សាងសង់លូមូលមុខមួយ ចំនួន ១៩ កន្លែង លូមូលមុខពីរចំនួន ៥ កន្លែង និងលូមូលមុខបីចំនួន ៥ កន្លែង ស្ថិតនៅក្នុងឃុំកក់ ឃុំក្រែក និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយក្នុងនោះ ឯកឧត្តមលើកឡើងថា ទាក់ទិនការថែទាំខួបផ្លូវនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញថែរក្សាផ្លូវឱ្យបានល្អ និងយូរអង្វែង សម្រាប់ការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនកសិផលផ្សេងៗដូចជា ការដឹកជញ្ជូនកសិផលមកកាន់គេហដ្ឋាន និងទៅ កាន់ទីផ្សារជាដើម ខណៈខេត្តមួយនេះ គឺជាខេត្តធ្វើកសិកម្មលេចធ្លោមួយ ដូចជា ការដាំដុះកៅស៊ូ ដំឡូងមី និងស្វាយចន្ទីជាដើម។

ជុំវិញការថែទាំខួបនេះ, ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការថែទាំខួបផ្លូវ ដោយនាយកដ្ឋានផ្លូវលំជនបទ អនុវត្តបានយ៉ាង ល្អប្រសើរ ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែទាំផ្លូវឱ្យបានយូរអង្វែង ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។ ចំពោះនៅក្នុងជំហ៊ានបន្ទាប់, ឯកឧត្តម ក៏បានស្នើរដល់អ្នកទទួលការអនុវត្តថែទាំបន្ត ត្រូវយកចិត្តទុក ដាក់ថែទាំផ្លូវទាំងនេះបន្ថែម ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជុំវិញការចុះពិនិត្យផ្លូវនេះដែរ, ឯកឧត្តម ឈន សេដ្ឋា បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជា ច្រើនគ្រួសារ ដោយក្នុងនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមចូលរួមថែទាំផ្លូវ ទាំងអស់គ្នា ដូចជាហាមឃាត់ឡានដែលដឹកលើសចំណុះ និងការកាប់គោះដែលប៉ះពាល់ទ្រូងផ្លូវជាដើម។ ក្នុងជំនួបនេះដែរ, ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើន នាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១ ផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm