ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់មីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេង»ទៅលើអ៊ីស្រាអែល ហើយការវាយប្រហារនោះ បានជោគជ័យ»។
អ្នកនាំពាក្យយោធាហ៊ួទី លោក Yahya Sarea បាននិយាយតាមរយៈទូរទស្សន៍al-Masirah TV ថា ៖«យើងបានអនុវត្តប្រតិបត្តិការយោធាប្រកបដោយគុណភាពមួយ ដោយបានកំណត់គោលដៅទៅលើមូលដ្ឋានយោធាអ៊ីស្រាអែល នៅភាគខាងកើតនៃតំបន់ Jaffa ជាមួយនឹងមីស៊ីលបាលីស្ទីកលឿនជាងសំឡេង Palestine-2»។
លោកបានអះអាងថា៖«មីស៊ីលនេះ បានជោគជ័យក្នុងការទៅដល់គោលដៅ ដោយឆ្លងផុតប្រព័ន្ធស្ទាក់ចាប់របស់អាមេរិក និងអ៊ីស្រាអែល» ដោយបានប្តេជ្ញាបន្តប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីស្រាអែល «រហូតដល់ការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងលីបង់ត្រូវបញ្ឈប់»។
រហូតមកទល់ពេលនេះ ភាគីអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយលើការអះអាងរបស់ក្រុមហ៊ួទីទេ។

