រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក៖ ឥឡូវវាដល់ពេលដែលត្រូវបញ្ចប់សង្រ្គាមហ្កាហ្សាហើយ

2024/10/24 02:43:39 am        80

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និយាយនៅថ្ងៃពុធនេះថា ឥឡូវវាដល់ពេលដែលត្រូវបញ្ចប់សង្រ្គាមហ្កាហ្សាហើយៗលោកបានជំរុញឲ្យអ៊ីស្រាអែល ចៀសវាងការធ្វើឲ្យឡើងកម្តៅបន្ថែមទៀតជាមួយអ៊ីរ៉ង់ ។

អ៊ីស្រាអែល កំពុងធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស់គាំទ្រដោយអ៊ីរ៉ង់នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡានៅប្រទេសលីបង់ ហើយពួកគេបានសន្យាថា នឹងសងសឹកការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃទី ១ ខែតុលា ។

លោក Blinken បានជំរុញឲ្យបញ្ឈប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយនិងក្រុមហេសបូឡា ប៉ុន្តែការវាយប្រហារតាមច្រកអាកាសលើទីក្រុងប្រវត្តិសាស្រ្ត Tyre របស់លីបង់ បង្ហាញថាគ្មានភាពធូរស្បើយនោះឡើយ ។

នៅថ្ងៃពុធនេះដែរ លោក Blinken បានធ្វើដំណើរទៅដល់ទីក្រុង Riyadh ហើយត្រូវបានស្វាគមន៍ដោយក្រុមមន្រ្តីអារ៉ាប៊ីសាអូឌីត និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអារ៉ាប៊ីសាអូឌីតលោក Michael Ratney ។

ក្រោយមកលោកបានជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់ Faisal bin Farhan Al-Saud ។

ដំណើរទស្សនកិច្ចចុងក្រោយរបស់មន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះ និងជាដំណើរទស្សនកិច្ចលើកទី ១១របស់លោកមកកាន់តំបន់ ចាប់តាំងក្រុមជីវពលហាម៉ាស់វាយប្រហារតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន ជាហេតុបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប បានធ្វើឡើង ស្របពេលដែលយោធាអ៊ីស្រាអែល នៅតែបង្កើនយុទ្ធនាការសឹករបស់ពួកគេនៅតំបន់ហ្កាហ្សា និងលីបង់ ដើម្បីប្រឆាំងនឹងក្រុមជីវពលហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm