រដ្ឋធានីប្រទេសបូលីវី រកមធ្យោបាយដោះស្រាយការបិទផ្លូវរបស់ក្រុមអ្នកដឹកជញ្ជូន ជុំវិញកង្វះប្រេងឥន្ធនៈ

2024/10/24 05:35:25 pm        298

បុគ្គលិកផ្នែកដឹកជញ្ជូននៅប្រទេសបូលីវី បានបិទផ្លូវក្នុងទីក្រុង La Paz កាលពីថ្ងៃពុធ ដោយតវ៉ាប្រឆាំងប្រធានាធិបតី លោក លូអ៊ីស អាស(Luis Arce) ជុំវិញការខ្វះប្រេងឥន្ធនៈដែលនៅតែបន្ត បណ្តាលឱ្យមានការតម្រង់ជួរដ៍វែង នៅស្ថានីយ៍ប្រេងឥន្ធនៈ នៅទូទាំងទីក្រុង។

អ្នកបើកបរ បានចតយានយន្តរបស់ពួកគេនៅទូទាំងផ្លូវសំខាន់ៗ ដោយបង្ខំអ្នកស្រុកឱ្យដើរជាច្រើនគីឡូម៉ែត្រ តាមមហាវិថីជាច្រើនកន្លែង ដើម្បីបានទៅដល់គោលដៅរបស់ពួកគេ។

សហជីពដឹកជញ្ជូនសាធារណៈរបស់ទីក្រុង បានអំពាវនាវឱ្យបិទចរាចរណ៍រថយន្តរយៈពេល២៤ម៉ោង ដើម្បីឆ្លើយតបទៅនឹងវិបត្តិប្រេងឥន្ធនៈ។

កង្វះប្រេង ទាំងប្រេងសាំងនិងប្រេងម៉ាស៊ូត បានធ្វើឱ្យប្រជាជនត្រូវរង់ចាំរហូតដល់៤៨ម៉ោង ដើម្បីចាក់ប្រេង ដែលធ្វើឲ្យរំខានដល់ជីវភាពប្រចាំថ្ងៃយ៉ាងខ្លាំង។

រដ្ឋាភិបាលប្រទេសបូលីវី បានដាក់កំហុសកង្វះប្រេងឥន្ធនៈលើការបិទផ្លូវនៅតំបន់ភាគកណ្តាល ធ្វើឡើងដោយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី លោក អ៊ីវ៉ូ ម៉ូរ៉លឡេស(Evo Morales) ដែលកំពុងទាមទារឱ្យបញ្ចប់ការស៊ើបអង្កេតលើលោក Morales ចំពោះការចោទប្រកាន់ថា បានបំពានលើអនីតិជន ក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតីរបស់លោក។

ចាប់តាំងពីថ្ងៃទី១៤ ខែតុលា ក្រុមអ្នកគាំទ្រលោក Morales បានគ្រប់គ្រងផ្លូវហាយវ៉េសំខាន់ៗ ដែលតភ្ជាប់ទីក្រុង Cochabamba ជាមួយទីក្រុង La Paz, Oruro, Sucre, Potosi និងទីក្រុង Santa Cruz ។ សកម្មភាពទាំងនេះ បានរំខានយ៉ាងខ្លាំងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងទំនិញសំខាន់ៗផ្សេងទៀត។ រដ្ឋាភិបាលរបស់លោក Arce បានប៉ាន់ប្រមាណថា ការបិទផ្លូវបានធ្វើឲ្យខាតបង់ប្រាក់១៩១លានដុល្លារ។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm