ប្រមុខការទូតអាមេរិក បន្តការពិភាក្សាជាមួយអារ៉ាប៊ីសាអ៊ូឌីត ដើម្បីសន្តិភាពនៅមជ្ឈិមបូព៌ាក្រោយទៅកាន់អ៊ីស្រាអែល

2024/10/24 10:42:26 am        78

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមកដល់ទីក្រុងរីយ៉ាដ ( Riyadh) កាលពីថ្ងៃពុធ ២៣ តុលា ហើយត្រូវបានស្វាគមន៍ដោយក្រុមមន្ត្រីអារ៉ាប៊ីសាអ៊ូឌីត និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអារ៉ាប៊ីសាអ៊ូឌីត លោក Michael Ratney និងបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសព្រះអង្គម្ចាស់ Faisal bin Farhan ក្រោយបញ្ចប់ជំនួបជាមួយមេដឹកនាំអ៊ីស្រាអែល។

អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយថា ក្រុមមន្ត្រីទាំងនោះបានពិភាក្សាអំពីតម្រូវការបន្ទាន់ដើម្បីបញ្ចប់សង្រ្គាមនៅដែនដីហ្កាហ្សា និងដោះលែងចំណាប់ខ្មាំងទាំងអស់ពីក្រុមហាម៉ាសក៏ដូចជាមធ្យោបាយនៃការបង្កើតសន្តិសុខ អភិបាលកិច្ច និងការកសាងឡើងវិញបន្ទាប់ពីជម្លោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា Blinken ក៏បានជួបព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាមេដឹកនាំតាមជាក់ស្ដែងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយពុំបានបញ្ជាក់លម្អិត។

លោក Blinken បានជំរុញកាលពីថ្ងៃពុធសម្រាប់ការបញ្ឈប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ហាម៉ាស និង ហេសបូឡា ប៉ុន្តែការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃរបស់អ៊ីស្រាអែលទៅលើទីក្រុងកំពង់ផែប្រវត្តិសាស្ត្រដ៏ធំមួយរបស់លីបង់បង្ហាញថាពុំមានការបន្ធូរដៃឡើយ។

លោក Blinken ដែលបានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាជាទៀងទាត់ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាម គឺជាដំណើរលើកដំបូងរបស់លោកចាប់តាំងពីអ៊ីស្រាអែលបានសម្លាប់មេដឹកនាំក្រុមហាម៉ាសលោក Yahya Sinwar កាលពីសប្តាហ៍មុន ដែលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថាអាចផ្តល់នូវកម្លាំងរុញច្រានថ្មីមួយសម្រាប់កិច្ចចរចាសន្តិភាព។

រដ្ឋមន្ត្រីការបរទេសហ្ស៊កដានីបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសហ្ស៊កដានី ដែលបានគ្រោងទុកសម្រាប់ថ្ងៃពុធសប្ដាហ៍នេះ ត្រូវបានពន្យារពេល ដោយពុំបានផ្តល់ហេតុផល ឬកាលបរិច្ឆេទកំណត់ឡើងវិញនោះទេ៕



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am