អ៊ីស្រាអែល ព្រមានអំពីការធ្វើដំណើរទៅកាន់ផ្នែកមួយចំនួននៅប្រទេសស្រីលង្កាជុំវិញការគំរាមកំហែងភេរវកម្ម

2024/10/24 06:17:37 pm        242

ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី២៣ ខែតុលា បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញជាបន្ទាន់ពីតំបន់ទេសចរណ៍មួយចំនួននៅភាគខាងត្បូងប្រទេសស្រីលង្កា ជុំវិញការគំរាមកំហែងនៃការវាយប្រហារភេរវកម្ម ដែលអាចកើតមាន។

ទីភ្នាក់ងារ និយាយថា មានការព្រមានទាក់ទងទៅនឹងតំបន់ Arugam Bay និងឆ្នេរសមុទ្រនៅភាគខាងត្បូង និងខាងលិចប្រទេសស្រីលង្កា ហើយផ្តើមចេញពី «ព័ត៌មានបច្ចុប្បន្ន អំពីការគំរាមកំហែងភេរវកម្ម ដែលបានដាក់គោលដៅលើតំបន់ទេសចរណ៍ និងឆ្នេរសមុទ្រច្រើនទីតាំង»។

ក្រុមប្រឹក្សាសន្តិសុខ ពុំបានបញ្ជាក់ពីលក្ខណៈពិតប្រាកដនៃការគំរាមកំហែងនេះទេ ហើយបានអំពាវនាវឱ្យប្រជាជនអ៊ីស្រាអែលនៅក្នុងប្រទេសស្រីលង្កា ឱ្យមានការប្រុងប្រយ័ត្ន និងចៀសវាងការជួបជុំក្នុងទ្រង់ទ្រាយធំ នៅតាមទីសាធារណៈ។

សន្តិសុខនគរបាល ត្រូវបានបង្កើននៅក្នុងតំបន់ ហើយមន្ត្រីស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

ជាមួយគ្នានេះ ស្ថានទូតអាមេរិកប្រចាំប្រទេសស្រីលង្កា ក៏បានចេញផ្សាយការព្រមានផ្នែកសន្តិសុខដោយបញ្ជាក់ថា ខ្លួនបានទទួល «ព័ត៌មាននៃការព្រមានគួរឱ្យទុកចិត្តចំពោះការវាយប្រហារដែលដាក់គោលដៅលើទីតាំងទេសចរណ៍ដ៏ពេញនិយម នៅក្នុងតំបន់ Arugam Bay»។

ក្រសួងការបរទេសអាល្លឺម៉ង់ ក៏បានជំរុញអ្នកធ្វើដំណើរឱ្យជៀសវាងតំបន់នោះ ឬចាកចេញពីទីនោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយលើកឡើងពី «ព័ត៌មានជុំវិញការវាយប្រហារដែលអាចកើតមានលើគោលដៅទេសចរណ៍»។

ទិន្នន័យរបស់រដ្ឋាភិបាលរបស់ប្រទេសបានបង្ហាញថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ ភ្ញៀវទេសចរ ចំនួន១,៥លាននាក់ បានទៅដល់ប្រទេសស្រីលង្កា រួមទាំងចំនួនសរុប២០.៥១៥នាក់ មកពីប្រទេសអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm