កងទ័ពរបស់ប្រទេសស៊ុយអែត និងយានរថពាសដែក មកពីកងវរសេនាតូច ត្រូវបានកំណត់ថាជាផ្នែកនៃការដាក់ពង្រាយរបស់សម្ព័ន្ធយោធាNATO នៅក្នុងប្រទេសឡាតវី ដែលបានទទួលការហ្វឹកហ្វឺន នៅភាគខាងត្បូង ប្រទេសស៊ុយអែត កាលពីថ្ងៃពុធ។

បុគ្គលិកយោធា និងរថក្រោះ បានធ្វើសមយុទ្ធនៅទីជនបទព្រៃមួយកន្លែង ដោយរថពាសដែក បានបើកបរក្នុងល្បឿនលឿន ហើយម្តងម្កាលបានបាញ់ផ្លោងជាផ្នែកនៃសមយុទ្ធ។

ទាហានអាជីពជិត៦០០នាក់ មកពីកងវរសេនាធំ ត្រូវបានកំណត់ពេលធ្វើដំណើរទៅកាន់ប្រទេសឡាតវី នៅដើមឆ្នាំ២០២៥ ដើម្បីចូលរួមក្នុងកងកម្លាំងទ័ពជើងគោករបស់សម្ព័ន្ធយោធាណាតូ នៅក្នុងកងពលតូច ដែលដឹកនាំដោយប្រទេសកាណាដា ខណៈត្រូវបានអះអាងដោយរដ្ឋាភិបាលប្រទេសស៊ុយអែត។
ប្រទេសស៊ុយអែត បានចូលជាសមាជិកអង្គការណាតូ កាលពីខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានបង្ខំឱ្យគិតឡើងវិញអំពីគោលនយោបាយសន្តិសុខជាតិ របស់ខ្លួន។