ប្រជាជនប៉ាឡេស្ទីនដណ្ដើមគ្នាយកនំប៉័ងនៅក្នុងតំបន់ហ្កាហ្សា ដោយសារភាពអត់ឃ្លានបង្កដោយសង្គ្រាម

2024/10/24 11:30:34 am        319

ប្រជាជនប៉ាឡេស្ទីនបានប្រមូលផ្តុំគ្នានៅហាងនំប៉័ងមួយកន្លែងក្នុងទីក្រុង Khan Younis នៃដែនដីហ្កាហ្សា កាលពីថ្ងៃពុធ ២៣ តុលា ដើម្បីដណ្ដើមគ្នាយកនំប៉័ង ដោយគ្រួសារខ្លះនិយាយថា ពួកគេត្រូវរង់ចាំរាប់ម៉ោង ហើយពេលខ្លះត្រូវដើរចេញដោយដៃទទេ។

ការវាយប្រហារឥតឈប់ឈរពីសំណាក់អ៊ីស្រាអែលបានឆក់យកជីវិតមនុស្សជាង ៤២.៧៩០នាក់ និងរាប់ពាន់នាក់ត្រូវគេជឿថាជាប់ក្រោមគំនរកម្ទេចថ្ម និងបង្ខំឲ្យមនុស្សភាគច្រើនក្នុងចំណោមប្រជាជនហ្កាហ្សា២,៣លាននាក់ រត់ភៀសខ្លួន។

ទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារទី ២២ ខែតុលាថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបំផ្លិចបំផ្លាញសេដ្ឋកិច្ចប៉ាឡេស្ទីន ហើយបានធ្វើឱ្យប្រជាជនស្ទើរតែទាំងអស់នៃតំបន់ហ្កាហ្សាធ្លាក់ក្នុងភាពក្រីក្រ ជាមួយនឹងសូចនាករគុណភាពនៃជីវិតដូចជាសុខភាព និងការអប់រំបានធ្លាក់ចុះក្នុងរយៈពេល៧០ឆ្នាំមកនេះ។

បុរសវ័យចំណាស់ម្នាក់ដែលបានរត់ភៀសខ្លួនពីការវាយប្រហាររបស់អ៊ីស្រាអែលនិងគ្មានប្រាក់ចំណូលរយៈពេល១០ខែមកនេះរៀបរាប់ថា គ្មានម្សៅលក់នៅផ្សារទេ។ ម្សៅមួយកញ្ចប់មានតម្លៃជាង២០០សេកែល ស្មើ៥២,៧១ដុល្លារអាមេរិក ។តើយើងអាចរកពីណាបាន?។លោកបានបន្ថែមថាពេលខ្លះ យើងទទួលបាននំប៉័ងមួយកញ្ចប់ ហើយពេលខ្លះត្រូវត្រឡប់ទៅវិញដោយដៃទទេ។

ពលរដ្ឋម្នាក់ទៀត និយាយថា ខ្ញុំទុកកូនចោលកន្លះថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៣ រសៀល ដើម្បីទទួលបាននំបុ័ងមួយកញ្ចប់ ដោយត្រូវឈរចាំនិងប្រជ្រៀតគ្នាក្នុងចំណោមហ្វូងមនុស្សដ៏ច្រើន។អ្នកឃ្លាំមើលពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍១៧តុលាថាតំបន់ ហ្កាហ្សាស្ទ្រីបទាំងមូលនៅតែស្ថិតក្នុងហានិភ័យនៃគ្រោះទុរ្ភិក្ស និងកំពុងជួបប្រទះកម្រិតនៃភាពអត់ឃ្លានក្នុងគ្រាអាសន្ន ខណៈប្រតិបត្តិការយោធាអ៊ីស្រាអែលដ៏ខ្លាំងក្លា បានបន្ថែមការព្រួយបារម្ភ និងរារាំងការដឹកជញ្ជូនជំនួយមនុស្សធម៌៕


អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am