សម្ដេចធិបតី បន្តអំពាវនាវពលរដ្ឋដែលមិនទាន់ស្គាល់ អញ្ជើញទៅទស្សនាស្វែងយល់ពីការអភិវឌ្ឍខេត្តភូមិភាគឦសានរបស់កម្ពុជា

2024/10/24 06:42:46 pm        332

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវពលរដ្ឋដែលមិនធ្លាប់ស្គាល់ អញ្ជើញទៅទស្សនាស្វែងយល់អំពីការអភិវឌ្ឍ និងការតភ្ជាប់ខេត្តភូមិភាគឦសានរបស់កម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ហើយអាណត្តិទី៧នេះ ក៏បន្តអនុវត្តនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដើម្បីអភិវឌ្ឍន៍រួមនៅទូទាំងប្រទេស រួមទាំងខេត្តនៅភូមិភាគឦសានរបស់កម្ពុជាផងដែរ។

សម្ដេចធិបតី មានប្រសាសន៍ថា គោលនយោបាយអាទិភាពសំខាន់ៗដែលរាជរដ្ឋាភិបាលបានដាក់ចេញលើគ្រប់វិស័យ គឺផ្ដោតសំខាន់ទៅលើប្រជាពលរដ្ឋ ផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងនោះ គឺដើម្បីឱ្យប្រជាពលរដ្ឋមានចំណេះដឹង សមត្ថភាព, មានសុខភាពល្អ តាមរយៈការរស់នៅស្អាត មានផាសុកភាពល្អ, និងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះជាដើម ដើម្បីផ្ដល់ភាពងាយស្រួលទាងការរស់នៅ ការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ និងវិនិយោគិនជាដើម។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបង្ហាញក្ដីសោមនស្សរីករាយដែល​បានឃើញ​ប្រជាពលរដ្ឋ បានទៅលេងកម្សាន្តទៅខេត្តភូមិភាគឦសាន ​ដោយក្ដីសប្បាយរីករាយ និងបង្ហាញ​ការពិតពីការអភិវឌ្ឍ និងការថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ផ្ទុយ​ពីក្រុមជ្រុលនិយម​នៅក្រៅស្រុកមួយក្ដាប់តូចដែលញុះញង់​លាបពណ៌​មកលើរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអភិវឌ្ឍខេត្តភូមិភាគឦសានរបស់កម្ពុជានេះ។

សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់គោលការណ៍​ឱ្យ​ក្រុមការងាររាជរដ្ឋាភិបាលជូនពលរដ្ឋទៅទស្សនាខេត្តភូមិភាគឦសាន​របស់កម្ពុជានៅរៀងរាល់​ថ្ងៃចុងសប្ដាហ៍ (សៅរ៍-អាទិត្យ) ដោយឥតគិតប្រាក់រហូតដល់បំណាច់ឆ្នាំ២០២៤នេះ។ បើប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ចង់ទៅទស្សនាអាចចុះឈ្មោះទៅទស្សនាបានជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាលបាន៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm