កង្វល់មួយចំនួនរបស់ពលរដ្ឋខណ្ឌទួលគោកត្រូវបានដោះស្រាយក្នុងវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់

2024/10/24 07:43:19 pm        258

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់​របស់​ក្រុម​ប្រឹក្សា​រាជ​ធានី អាណត្តិទី៤ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោមវត្តមាន ឯកឧត្ដមម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ទូច ស៊ុនណារី អនុប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយមូលដ្ឋានខណ្ឌទួលគោក មានពលរដ្ឋមូយចំនួនបានលើកឡើងជាសំណើរ និង​សំណូមពរក្នុងនោះរួមមាន ស្នើសុំស្តារអាងស្តុបទឹក ដែលមានព្រៃ និងស្មៅដុះស៊ុបទ្រុប នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើងក្នុងសង្កាត់បឹងកក់ទី២ ដែលបង្កឱ្យលិចលំនៅដ្ឋាន និងបណ្តាល​ឱ្យ​សត្វ​ធាតុ​ចូល​ក្នុង​ផ្ទះពួកគាត់។ ប្រជាពលរដ្ឋនៅសង្កាត់ទឹកល្អក់៣ ក៏បានស្នើ​សុំ​ដូរ​អំពូល​ភ្លើង​ចំនួន​៧៨​អំពូល ស្នើកុំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជីកខូចផ្លូវលេខ ១៩២ ហើយទុកចោល និងការ​ស្នើ​សុំការ​សាង​សង់អគារសង្កាត់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមនៅសង្កាត់ទឹកល្អក់ទី៣ ដែល​​អាច​បង្ក​គ្រោះថ្នាក់ចំពោះអ្នកមកបំពេញការងារនៅក្នុងអគារនេះ។

ឆ្លើយតបការស្នើសុំពីពលរដ្ឋនេះ ឯកឧត្ដម សុខ ពេញវុធ បានលើកឡើងថា រាល់សំណើ និង​សំណូមពរ​ផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ អាជ្ញាធរនឹង​ដោះ​ស្រាយ​ជូន​ភ្លាម​ៗ​ចំពោះ​អ្វីដែលដោះស្រាយបាន ហើយចំពោះបងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើ​ឡើង​ជា​លាយ​លក្ខណ៍​អ​ក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានី​ភ្នំពេញ​នឹង​យក​ទៅ​ដោះ​ស្រាយ​ពេល​ក្រោយ ពោលគឺអ្វីជាអត្ថិភាពចាំបាច់បន្ទាន់ៗនឹងដោះស្រាយមុនគេ ហើយ​អ្វី​ដែល​នៅ​សេស​សល់​នឹង​ដាក់​ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។

ចំពោះសំណើរខាងលើត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗ តែ​ចំពោះការស្នើសាងសង់អគារសង្កាត់ទឹកល្អក់ទី៣ ដែលមានលក្ខណចាស់ទ្រុឌទ្រោមនោះ ឯកឧត្ដម សុខ ពេញវុធ បានបញ្ជាក់ថា មិនមាន​កញ្ចប់​ថវិកា​ណា​មួយ​នៃ​ការ​សាង​សង់​អគារ​រដ្ឋបាល​ទេ ប៉ុន្តែទោះបីជា​យ៉ាង​ណា​ក្តី​ឯកឧត្ដម​នឹងយក​សំណើរ​ទាំង​នេះ​ទៅ​រាយការណ៍​ជូន​ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។

ឯកឧត្ដម ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់​នេះ​ធ្វើ​ឡើង​ក្នុង​១​ឆ្នាំ​ម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែតុលា វិច្ឆិកា និងខែធ្នូ ហើយសម្រាប់​ខណ្ឌនីមួយៗ​ត្រូវ​ធ្វើ​ឡើង​នៅ​ខែមិថុនារាល់ឆ្នាំ ហើយឆ្នាំនេះខណ្ឌបានធ្វើរួចរាល់ហើយ។ ឯកឧត្ដមបានបញ្ជាក់ថា គោល​បំណងរបស់វេទិកានេះ គឺចង់ស្តាប់ពីការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីបានដឹង ហើយ​ដោះ​ស្រាយ​ជូន។ អភិបាលកិច្ចល្អ ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ក្រោយ​ពី​ក្តាប់​បាន​បញ្ហា​ប្រឈម តម្រូវការពីប្រជាពលរដ្ឋហើយ នឹងយកបញ្ហាទាំងនោះមកដោះស្រាយ។ នៅ​ក្នុង​វេទិកានេះដែរ ឯកឧត្ដម ម៉ប់ សារិន បានបញ្ជាក់ទៀតថា ក៏មានការផ្តល់​ជា​របាយការណ៍​ដែល​បាន​អនុវត្តកន្លងមកជូនអ្នកចូលរួមផងដែរ ដើម្បីបាន​ដឹង​ពី​ព័ត៌មាន​ពី​ទិសដៅ​នៃ​ការ​អភិវឌ្ឍ​រាជ​ធានី​។ អ្វីជាកង្វល់ការចង់បានរបស់ប្រជាពលរដ្ឋតាមរយៈការស្នើឡើង ដាច់ខាតត្រូវ​តែ​ដោះស្រាយ​​ជូន អ្វីដោះស្រាយបានភ្លាមនឹងដោះស្រាយភ្លាម បើដោះស្រាយ​មិន​ទាន់​បាន​ក៏​នឹង​យក​​បញ្ហាទាំងនោះទៅដាក់បញ្ចូលលក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm