សម្ដេចធិបតី៖ ប្រព័ន្ធស្រោចស្រពជាច្រើន កំពុងត្រូវបានកសាងនៅតាមបណ្ដាខេត្ត ដើម្បីបំពេញតម្រូវការពលរដ្ឋ

2024/10/24 02:04:40 pm        218

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងកសាងនូវប្រព័ន្ធធារាសាស្ត្រធំៗបន្ថែមទៀត នៅតាមបណ្ដាខេត្ត ដើម្បីបំពេញតម្រូវការរបស់ ប្រជាពលរដ្ឋ ទាំងសម្រាប់ការស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែតុលា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយទឹក គឺមានសារសំខាន់ណាស់ ។ ការកសាងទំនប់ ប្រឡាយ អាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រ តូចធំនានា ដើម្បីដោះស្រាយ​បញ្ហាទឹក ជូនប្រជាពលរដ្ឋ កំពុងត្រូវបានជំរុញធ្វើជាច្រើនកន្លែងទៀត ។

សម្ដេចធិបតី បានបន្តថា ក្នុងចំណោមប្រព័ន្ធធារាសាស្ត្រ ដែលកំពុងត្រូវបានសាងសង់បច្ចុប្បន្ននេះ មាន អាងស្ដុកទឹកធំៗចំនួន២ គឺទំនប់ស្ទឹងដូនទ្រី ក្នុងខេត្តបាត់ដំបង ដែលអាចស្ដុកទឹក​បានជាង ១៦៣លានម៉ែត្រគីប ចំណាយថវិកាជាង៨៥លានដុល្លារ និងទំនប់ដងកាំបិត ក្នុង​ខេត្តកំពង់ធំ ចំណាយជាង១៦៦លានដុល្លារ ដែលអាងស្តុកទឹកទាំងពីរនេះ អាចធានាផ្ទៃដី​ស្រោចស្រព​បានជាង១៦ម៉ឺន៥ពាន់ហិកតា ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើតាម​ទិន្នន័យ​ត្រួសៗ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ​បានសាងសង់ទំនប់ទឹក ​និងអាងស្តុកទឹករួចរាល់ចំនួនជាង១ពាន់កន្លែង ក្នុង​នោះខ្នាតធំ ចំនួន៨ កន្លែង និងប្រព័ន្ធធារាសាស្ត្រ ជាង២ពាន់កន្លែង ដែលមានលទ្ធភាពស្រោចស្រព​ជាង១លាន៩សែនហិកតា ដែលបានចំណាយថវិកាអស់ជាង១ពាន់៨រយលានដុល្លារ ៕អត្ថបទ៖ សុខរិទ្ធិ


អត្ថបទដែលទាក់ទង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តឧបត្ថម្ភថវិកាជាលើកទី៨ ចំនួន៥ម៉ឺនដុល្លារ ដល់​មន្ទីរ​ពេទ្យ​កុមារអង្គរ​ខេត្តសៀមរាប រួមជាមួយស្បៀង និងសម្ភារប្រើប្រាស់មួយចំនួនទៀត
2025/06/08 11:13:16 am        1
សម្តេចឥស្សរវិទេសបញ្ញា​ ហោ​ ណាំហុង អញ្ជើញសំណេះសំណាល​កងកម្លាំង​ប្រដាប់​អាវុធ​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន ភូមិ​សាស្រ្ត​ខេត្តឧត្តរមានជ័យ
2025/06/08 10:07:04 am        1
សម្ដេច​តេជោ អំពាវនាវដល់ជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ
2025/06/07 11:01:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តឧបត្ថម្ភថវិកាជាលើកទី៨ ចំនួន៥ម៉ឺនដុល្លារ ដល់​មន្ទីរ​ពេទ្យ​កុមារអង្គរ​ខេត្តសៀមរាប រួមជាមួយស្បៀង និងសម្ភារប្រើប្រាស់មួយចំនួនទៀត

2025/06/08 11:13:16 am
​លោក Trump ដាក់ពង្រាយឆ្មាំជាតិ ខណៈការតវ៉ាប្រឆាំងភ្នាក់ងារអន្តោប្រវេសន៍ក្នុងទីក្រុង Los Angeles នៅតែបន្ត
2025/06/08 10:42:55 am
​សម្តេចឥស្សរវិទេសបញ្ញា​ ហោ​ ណាំហុង អញ្ជើញសំណេះសំណាល​កងកម្លាំង​ប្រដាប់​អាវុធ​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន ភូមិ​សាស្រ្ត​ខេត្តឧត្តរមានជ័យ
2025/06/08 10:07:04 am
​សម្ដេច​តេជោ អំពាវនាវដល់ជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់មិនទុកឱ្យបរទេសប្រមាថ
2025/06/07 11:01:07 pm
​ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីសម្ពោធសមិទ្ធផលនានា នៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
2025/06/07 07:22:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/04 09:43:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/06 12:51:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/07 04:17:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am