សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីម្ដងទៀតថា រាជ រដ្ឋាភិបាលមិនដែលមានគំនិតម្ដងណាដែលធ្វើឱ្យបាត់បង់ទឹកដី ឬធ្វើឱ្យខេត្តណាមួយរបស់ប្រទេស ក្លាយជាខេត្តរណបរបស់ប្រទេសណានោះទេ ប៉ុន្តែផ្ទុយទៅវិញ មានតែខិតខំពង្រឹងអធិបតេយ្យភាព ។
ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី លើទឹកដី ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា នេះ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលប្ដេជ្ញា បន្តការ ពារបូរណភាពទឹកដី មិនឱ្យបាត់បង់ខេត្តណាទៅប្រទេសដទៃឡើយ និងខិតខំអភិវឌ្ឍន៍តំបន់ព្រំដែន ដើម្បី ពង្រឹងអធិបតេយ្យភាព ពង្រឹងទឹកដីឱ្យខ្លាំង តាមរយៈការថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព កុំឱ្យមានការបែកបាក់សាមគ្គីជាតិ ពង្រឹងច្បាប់ ដើម្បីមានការគោរពគ្នាទៅវិញទៅមកជាមួយប្រទេសជិតខាង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ឡើងវិញថា រយៈពេល២៥ឆ្នាំមកនេះ កម្ពុជា មិនដែលធ្វើការអភិវឌ្ឍណាមួយឱ្យបាត់បង់ទឹកដីនោះទេ។ ប៉ុន្ដែក្រុមអ្នកនយោបាយជ្រុលនិយម មួយក្ដាប់តូច នៅតែបន្តលើកឡើងបំភ្លៃការពិត ដើម្បីតែកេងចំណេញនយោបាយរបស់ពួកគេលើកិច្ចសហ ប្របត្តិការអភិវឌ្ឍខេត្តភូមិភាគឦសាននេះ ៕អត្ថបទ៖ ម៉ក់ រេនីតា




