អ្នក​ជំនាញ​សេដ្ឋកិច្ច និង​ក្រុមហ៊ុន​ឯកជន​គាំទ្រ​គោលនយោបាយ​ជួយ​ទ្រទ្រង់​វិស័យ​ឯកជន​អំឡុង​ពេល​វិបត្តិ​COVID-19

2021/04/27 09:59:58 am        28

ភ្នំពេញ ​៖ ការដាក់ចេញ​នូវ​គោលនយោបាយ​គាំទ្រ​វិស័យ​ឯកជន​នៅក្នុង​អំឡុងពេល​ពិភពលោក​ជួប​វិបត្តិ ​COVID-19 របស់​រាជរដ្ឋាភិបាល​កន្លងមក​ ដែល​មាន​ដូចជា​ ការផ្តល់​ការ​អនុគ្រោះ​ពន្ធ​អាជីវកម្ម ពន្ធ​អាជ្ញា​ប័ណ្ណ និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កម្មករ​និយោជិត​ដែល​ព្យួរ​ការងារ​ ជាដើម គឺ​បាន​ធ្វើអោយ​មូលដ្ឋាន​អាជីវកម្ម​មួយ​ចំនួនធំ ​មានដំណើរ​ការល្អ ​ដែល​ជួយ​ទ្រទ្រង់​វិស័យ​សេដ្ឋកិច្ច​ក្នុងស្រុក​ អ្នក​ជំនាញ​សេដ្ឋកិច្ច និង​ក្រុមហ៊ុន​ឯកជន​បាន​សំដែង​ការ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ដែល​បាន​ជួយ​ទ្រទ្រង់​វិស័យ​ឯកជន​អំឡុង​ពេល​វិបត្តិ​COVID-19​។


លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​និង​ជា​អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី​២២ ​ខែកញ្ញា​នេះ ថា រាជរដ្ឋាភិបាល​ក្រោម​ដឹកនាំ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​រាជ​រដ្ឋាភិ​បាល​គឺមាន​ចក្ខុវិស័យ ច្បាស់លាស់ ជាពិសេស​នៅ​ក្នុង​អំឡុង​ពេល​ដែល​ពិភពលោក​ជួប​វិបត្តិ​ COVID-19 វិស័យ​ទេសចរណ៍​ធ្លាក់ចុះ ​គឺ​សម្តេច តេ​ជោ ​បានដាក់​ចេញ​នូវ​គោលនយោបាយ​អនុគ្រោះ​ពន្ធ​ទ្រទ្រង់​វិស័យ​ឯកជន​អោយ​មាន​លំនឹង​។


ដោយឡែក​បើ​តាម​លោកស្រី ឆាយ សៀវ​លីន ប្រធាន​សហគមន៍​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​CATA ក្នុង​អំឡុង​បរិបទ​កូ​វីដ​១៩​នេះ ​បញ្ហា​ប្រឈម​នានា​បាន​កើត​ឡើង​ប៉ះពាល់​ដល់​បណ្តា​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍ ​ប៉ុន្តែ​ដោយ​ភាព​ឈ្លាសវៃ​របស់​រាជរ​ដ្ឋា​ភិ​បាល ​បាន​ជួយ​ស្រោចស្រង់​ដល់​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍ ​អនុគ្រោះ​ផ្តល់​កញ្ចប់​ការ​មិន​យកពន្ធ ​និង​មកដល់ពេលនេះ​ ជា​ជុំ​ទី​៥​ហើយ​។


បើតាម​លោក សេរី មុន្នី តំណាង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ ណែ​លីន ស្តារ ​បាន​ថ្លែងថា​ បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​បាន​កំពុង​ធ្លាក់ចុះ​ ពុំ​សូវ​សំបូរ​ភ្ញៀវ​ដើរ​កំសាន្ត ​ប៉ុន្តែ​ទោះយ៉ាងណា ​ក្រុមហ៊ុន​របស់​លោក​នៅ​តែ​បន្ត​បើក​ដំណើរការ​ជាធម្មតា​ ដោយ​រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត ​និង​ផ្តល់​កញ្ចប់​អនុគ្រោះ​ពន្ធ​ជាច្រើន​ទៀត​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm