អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយផ្នែកពន្ធដារដល់វិស័យឯកជន ដើម្បីលើកកម្ពស់​អនុលោមភាពការបង់ពន្ធ

2024/10/24 09:55:34 pm        270

អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងបន្តផ្សព្វផ្សាយផ្នែកពន្ធដារដល់វិស័យឯកជន ដែល​ប្រតិបត្តិការ​អាជីវកម្មនៅកម្ពុជា បាន សិក្សាស្វែងយល់បន្ថែម លើការអនុវត្ត​កាតព្វកិច្ច​នៃ​ការ​បង់ពន្ធ ក៏ដូចជាការគោរពអនុលោមភាពសារពើរពន្ធនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជា​អគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ លើកនៅក្នុងវេទិកាពន្ធដារឆ្នាំ ២០២៤ ដែល​រៀបចំ​ដោយ​សមាគម​វាយ​នភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤ នេះថា ជុំវិញការរៀបចំវេទិកាស្តីពីពន្ធដារ ក្នុងរយៈពេលជាង ១ ទស្សវត្សមកនេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ បានអនុវត្តកិច្ចការនេះជាច្រើន ដើម្បីពង្រឹងដល់វប្បធម៌ដល់ការបង់ពន្ធ និងការអប់រំ ដើម្បី​ឱ្យ​អ្នក​ជាប់ពន្ធបានយល់ច្បាស់ពីកាតព្វកិច្ច ពន្ធដារ។

ឯក​ឧត្តម បន្ថែមថា ជុំវិញវប្បធម៌បងពន្ធនេះ ឃើញថា វិស័យឯកជនមានការយល់ដឹងជាច្រើន និង​បានចូលរួមដល់ការ បង់ពន្ធយ៉ាងផុលផុស ខណៈដែលអគ្គនាយកដ្ឋានពន្ធដារ បាន​កែ​ទម្រង់​ជា​បន្ត​បន្ទាប់ដូចជា ការកែទម្រង់ផ្នែកបទប្បញ្ញាត្តិឱ្យកាន់តែល្អ ប្រសើរ ហើយនៅពេល​កន្លង​មក​នេះ អគ្គនាយកដ្ឋានក៏បានចេញច្បាប់សារពើរឆ្នាំ ២០២៣ និងបទប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​បន្ត​បន្ទាប់​ទៀត​ ដោយឱ្យអ្នកជាប់ពន្ធ និងសាធារណៈជនបានយល់ច្បាស់អំពីច្បាប់ និងបទប្បញ្ញត្តិ​ទំាង​នោះ​។ ក្រៅពីនេះអគ្គនាយកដ្ឋានពន្ធដារ ក៏បាន ធ្វើទំនើបកម្មផ្នែកពន្ធដារ ឱ្យជារដ្ឋបាល​សារ​ពើពន្ធ​ឌីជីថល​ជារួម ការធ្វើទំនើបកម្មផ្នែកពន្ធដារនេះ កម្ពុជាបានកំពុងអនុវត្តមិនចាញ់ បរទេសនោះ​ឡើយ ទោះបីកម្ពុជាដើរក្រោយគេក៏ដោយ ក្នុងនោះសម្រាប់ការអនុវត្តនេះមានដូចជា ការ​ដាក់ឱ្យ​បង់ពន្ធ E-filling, ការដាក់ឱ្យបង់ពន្ធអនឡាញ, ការដាក់ឱ្យប្រើប្រាស់ E-Tax service ក្តី ហើយ​បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារបានឈានទៅបង្កើត E-take and taxation ដើម្បី​ប្រាស្រ័យ​ទាក់​ទង​មក​ពន្ធដារ តាមរយៈប្រព័ន្ធអេឡិចត្រូនិចទាំងអស់។

ឯកឧត្តម គង់ វិបុល បញ្ជាក់ថា ទាក់ទិននិងការធ្វើទំនើបកម្មនេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ធ្វើ​ឱ្យ​អ្នក​ជា​ប់ពន្ធ មានការងាយស្រួល ក្នុងការបង់ពន្ធ ការផ្តល់សេវាបានរហ័ស ប្រកបដោយតម្លាភាព ក្នុង​នោះចំពោះផ្នែកអនុលោមភាពវិស័យឯកជន អគ្គនាយកដ្ឋាន ពន្ធដារ នៅតែបន្តផ្សព្វផ្សាយ ក៏ដូច​ជាការបណ្តុះបណ្តាល ក្នុងគោលដៅពង្រឹងនូវវិស័យនេះឱ្យមានអនុលោមភាពផ្នែកពន្ធដារ បាន ស្គា​ល់នូវកាតព្វកិច្ចពន្ធដារប្រសើរជាងមុន និងបានធ្វើ​បច្ចុប្បន្ន​ភាព​លើការ​កែទម្រង់​នៅ​វិស័យ​ពន្ធដារនេះ ក៏ដូចជាការធ្វើទំនើបកម្មឱ្យ បានយល់ច្បាស់ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm