អង់គ្លេស និងអាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀងការពារជាតិ ដើម្បីពង្រឹងការទប់ស្កាត់ប្រឆាំងរុស្ស៊ី

2024/10/24 10:15:09 pm        59

ចក្រភពអង់គ្លេស និងប្រទេសអាល្លឺម៉ង់ បានបញ្ចប់កិច្ចព្រមព្រៀងការពារជាតិ ដើម្បីពង្រឹងការរៀបចំសន្តិសុខអឺរ៉ុប ខណៈការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែននៅតែបន្ត។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey និងរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃពុធ និងបានចេញសេចក្តីថ្លែងការណ៍រួមមួយ។

កិច្ចព្រមព្រៀងនេះ មានគោលបំណងបង្កើនការទប់ស្កាត់ប្រឆាំងរុស្ស៊ី។

ប្រទេសទាំងពីរ បាននិយាយថា ពួកគេនឹងសហការក្នុងការបន្តដើម្បីធានាឱ្យអ៊ុយក្រែន មានសមត្ថភាពផ្នែកយោធាដែលប្រទេសនេះបានទាមទារ។ រដ្ឋមន្ត្រីរបស់ប្រទេសទាំងពីរនិយាយថា ពួកគេនឹងរួមគ្នាផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ និងយានដ្រូន។

និយាយអំពីការផលិតមីស៊ីលរួមគ្នា សារព័ត៌មានអង់គ្លេសមួយបានរាយការណ៍ថា សម្ព័ន្ធមិត្តនេះ ស្រមៃថា អាវុធនឹងអាចបាញ់បានឆ្ងាយដល់ទីក្រុងមូស្គូ ក្នុងករណីដែលលោក ពូទីន សម្រេចចិត្តបាញ់អាវុធនុយក្លេអ៊ែរតាកទិក។

និយាយពីកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកទ្វេភាគី សេចក្តីថ្លែងការណ៍និយាយថា យន្តហោះល្បាតដែនសមុទ្ររបស់អាល្លឺម៉ង់ នឹងត្រូវបានដាក់ពង្រាយក្នុងប្រទេសអង់គ្លេស ដើម្បីបង្កើនការឃ្លាំមើលនាវាមុជទឹក នៅសមុទ្រអាត្លង់ទិកខាងជើង និងសមុទ្រខាងជើង។

កិច្ចព្រមព្រៀងនេះធ្វើឡើង នៅមុនការបោះឆ្នោតប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO) គឺជាសសរស្តម្ភសម្រាប់សន្តិសុខអឺរ៉ុប ប៉ុន្តែមានការព្រួយបារម្ភថា ការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការណាតូ អាចនឹងចុះខ្សោយ ដោយអាស្រ័យលើលទ្ធផលនៃបោះឆ្នោត។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm