ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដើម្បីធ្វើពិពិធកម្ម ការដឹកជញ្ជូនក្នុងពេលសង្គ្រាម និងបង្កើនសមត្ថភាពគាំទ្រដោយនិរន្តរភាពចំពោះប្រតិបត្តិការ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង និយាយថា សមយុទ្ធបានចាប់ផ្តើមតាំងពីថ្ងៃចន្ទ ទី២១ ខែតុលា ដែលត្រូវបានធ្វើឡើងរយៈពេលបីថ្ងៃ។

វីដេអូ ដែលបានចេញផ្សាយដោយក្រសួង នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ បង្ហាញពីយន្តហោះយោធា ទម្លាក់គ្រឿងផ្គត់ផ្គង់ផ្នែកយោធា ជាផ្នែកនៃសមយុទ្ធ។

ក្រសួង និយាយថា សមយុទ្ធនេះ បានចល័តឧទ្ធម្ភាគចក្រ CH-47 Chinook ដើម្បីផ្ទៀងផ្ទាត់សមត្ថភាពរបស់ឧទ្ធម្ភាគចក្រធុនធ្ងន់។
សមយុទ្ធ ធ្វើឡើងក្នុងពេលមានភាពតានតឹងខ្ពស់ជាមួយប្រទេសកូរ៉េខាងជើង និងរុស្ស៊ី ខណៈ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង និយាយថា ពួកគេបានសន្និដ្ឋានថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ៣.០០០នាក់ ត្រូវបានដឹកជញ្ជូនតាមនាវាទៅកាន់ទីក្រុង Vladivostok ភាគខាងកើតប្រទេសរុស្ស៊ីកាលពីដើមខែ ដល់ពាក់កណ្តាលខែតុលា ដើម្បីប្រយុទ្ធឲ្យប្រទេសរុស្ស៊ី ប្រឆាំងអ៊ុយក្រែន។