ក្រុមហាម៉ាស៖ ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅហ្កាហ្សា បានសម្លាប់ប៉ាឡេស្ទីន ៧៧០នាក់ ក្នុងរយៈពេល ១៩ថ្ងៃ

2024/10/24 10:24:36 pm        663

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រតិបត្តិការយោធាអ៊ីស្រាអែល នៅក្នុងជំរំJabalia និងតំបន់ជុំវិញរបស់ខ្លួន នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៧៧០នាក់ ក្នុងរយៈពេល ១៩ថ្ងៃ កន្លងទៅនេះ។

ការិយាល័យនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការដែលកំពុងបន្ត បានបង្កឲ្យមនុស្សជាង១.000 នាក់ផ្សេងទៀតរង របួស និងបានធ្វើឲ្យមនុស្សរាប់សិបនាក់ បាត់ខ្លួន ខណៈដែលជនស៊ីវិលជាច្រើន ត្រូវបានឲ្យជម្លៀសចេញពីផ្ទះសម្បែង និងសង្កាត់លំនៅឋានរបស់ពួកគេ ដោយបង្ខំ។

ប្រជាជនដែលអ្នករបួស និងឈឺនៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប ត្រូវការការថែទាំសុខភាព និងការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ និងឆាប់រហ័ស ប៉ុន្តែបច្ចុប្បន្នមិនទាន់អាចទទួលបានទេ ដោយសារតែការបំផ្លិចបំផ្លាញនៃប្រព័ន្ធសុខាភិបាល និងកង្វះការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅដើមបូព៌ា (UNRWA) បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃពុធថា អំពើហិង្សាដែលកំពុងកើនឡើង បានបង្ខំឲ្យបុគ្គលិកUN ពន្យារពេលការចាក់ថ្នាំបង្ការជំងឺស្វិតដៃជើង នៅតំបន់ហ្កាហ្សាភាគខាងជើង។

ទីភ្នាក់ងារនេះ បានបន្ថែមថា៖«ប្រជាជនកំពុងរស់នៅក្នុងសុបិនអាក្រក់ រយៈពេលជាច្រើនសប្តាហ៍ដោយស្ទើរតែគ្មានអាហារ ទឹក ឬជំនួយ។ មនុស្សជាច្រើន បានជាប់នៅក្រោមគំនរបាក់បែក»។ «ការចាត់វិធានការជាបន្ទាន់ គឺត្រូវបានទាមទារ ដើម្បីឲ្យវ៉ាក់សាំងទៅដល់កុមារ និងទប់ស្កាត់កុំឲ្យមានសោកនាដកម្មបន្ថែមទៀត»។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm