កាកបាទក្រហមខណ្ឌ៧មករា នាំយកអំណោយចែកជូនពលរដ្ឋកំពុងជួបការលំបាក ៦០គ្រួសារ នៅក្នុងមូលដ្ឋាន

2024/10/24 10:29:58 pm        687

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ កាកបាទក្រហមខណ្ឌ៧មករា បានពាំនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ពលរដ្ឋខ្វះខាតកំពុងជួបការលំបាក ចំនួន៦០គ្រួសារ មកពីសង្កាត់ចំនួន០៣ ក្នុងចំណោមសង្កាត់ទាំង០៨ នៅក្នុងមូលដ្ឋាន ។

ពិធីចុះចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ ធ្វើឡើងក្រោមវត្តមានលោកថេង សុថុល អភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងលោកឌី រ័ត្នខេមរុណ អភិបាលរង និងជាប្រធានអនុសាខា រួមទាំងមានការចូលរួមពីលោកចៅសង្កាត់ចំនួន០៣ , មន្ត្រីរាជការ និងព្រះសង្ឃមកពីវត្តទាំង៣ នៅក្នុងមូលដ្ឋានផងដែរ ។

លោកឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ឱ្យដឹងថា វត្តទាំង៣ ក្នុងមូលដ្ឋាន មានវត្តព្រះពុទ្ធមានបុណ្យ , វត្តសំពៅមាស និងវត្តមង្គលវ័ន្ត ហៅវត្តថ្វាយដង្គំ បានផ្តល់ទេយ្យទានជាច្រើនមកកាន់កាកបាទក្រហមខណ្ឌ ដើម្បីអាចឱ្យអាជ្ញាធរយកទេយ្យទានទាំងនេះ ទៅប្រើប្រាស់ជាទានសប្បុរសបន្ត លើសកម្មភាពមនុស្សធម៌នានា ចែកជូនដល់ពលរដ្ឋជួបការលំបាក ក្រីក្រី និងកំពុងខ្វះខាត ជាដើម ។ ជាក់ស្តែង អំណោយនៅពេលនេះ ក៏ជាទានចូលរួមចំណែក ពីតាមបណ្តាទីវត្តអារាមផងដែរ ។

លោកថេង សុថុល អភិបាលខណ្ឌ បានមានប្រសាសន៍ផ្ញើរក្តីនឹករលឹកពីចំងាយ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់នៅទូទាំប្រទេស ទោះនៅទីណា ឬក្នុងតម្លៃណាក៏ដោយ ។

លោកអភិបាលបន្ថែមថា ៖ អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ត្បិតតែមិនច្រើនក៏ពិតមែន ប៉ុន្តែនេះក៏ជាសកម្មភាពចូលរួមចំណែករំលែកភាពលំបាកជាមួយបងប្អូន ហើយក៏ជាផ្នែកមួយអាចជួយសម្រាលការលំបាករបស់បងប្អូនបានមួយរយះពេលផងដែរ ។

លោកអភិបាលខណ្ឌ ផ្តែផ្តាំឱ្យបងប្អូនពលរដ្ឋយើង សូមថែរក្សាសុខភាពទាំងអស់គ្នា សុខភាពគឺជាអាទិភាពចម្បងរបស់មនុស្សយើងម្នាក់ៗ ។ កាលណាយើងកំពុងឋិតក្នុងជីវភាពលំបាកខ្វះខាត ហើយជួបបញ្ហាសុខភាពទៀតនោះ វាប្រាកដជាធ្វើឱ្យជីវិតយើងកាន់តែដុនដាមកាន់តែខ្លាំងហើយ ។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូន ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករមួយប៉ាវ , មី១កេស , ទឹកសុទ្ធ១កេស , ទឹកស៊ីអ៉ីវ១យួរ , ត្រីខ តែកញ្ចប់ និងទឹកដោះគោ រួមជាមួយថវិការមួយចំនួនទៀតផងដែរ ៕ លីហេង 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm