ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់

2024/10/24 10:43:50 pm        757

"ពិតណាស់ បច្ចុប្បន្នប្រទេសយើងមានសុខសន្តិភាព ដូច្នេះកងកម្លាំងប្រដាប់អាវុធយើងមិនចេញទៅច្បាំងក្នុងសមរភូមិដូចរៀមច្បងយើងជំនាន់មុនទៀតទេ។ ប៉ុន្តែ កងកម្លាំងទាំងបីប្រភេទ គឺកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងកងរាជអាវុធហត្ថ ជាអ្នកឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ"។ នេះជាការកត់សម្គាល់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម បន្តថា កងកម្លាំងយើងធ្វើការមិនថាថ្ងៃ មិនថាយប់ មិនថាហាលក្តៅ ហាលភ្លៀង គ្មានថ្ងៃសៅរ៍ អាទិត្យ គ្មានថ្ងៃឈប់សម្រាកទេ ដើម្បីការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានសប្បាយរីករាយ ធ្វើដំណើរកម្សាន្តទៅណាមកណា ថ្មើរណាក៏បាន ដោយគ្មានការព្រួយបារម្ភ ជាពិសេសពេលមានបុណ្យទានម្តងៗ។

 

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា នៅពេលមានគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ឬគ្រោះថ្នាក់ផ្សេងៗ កងកម្លាំងយើងចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗ ដើម្បីជួយប្រជាពលរដ្ឋ។ លើសពីនេះ កងកម្លាំងរបស់យើងក៏បានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ នេះគឺជាមោទនភាពយ៉ាងធំធេងណាស់ សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងដែលបានប្រែក្លាយពីប្រទេសដែលត្រូវការកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ ដើម្បីការពារសន្តិភាព ទៅជាប្រទេសដែលជួយការពារសន្តិភាពក្នុងពិភពលោក។ ដូច្នេះ សកម្មភាពទាំងអស់នេះ យើងត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹង។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ទៀតថា បើទោះជាបងប្អូនយើងមានភារកិច្ចធំធេង លះបង់ខ្ពស់និងសម្រេចបានសមិទ្ធផលគួរឱ្យមោទនៈបែបនេះក៏ដោយ បើយើងមិនផ្សព្វផ្សាយ ប្រជាពលរដ្ឋមិនបានដឹង ហើយនៅពេលមានបញ្ហាអវិជ្ជមានណាមួយកើតឡើងបន្តិចបន្តួច មានអ្នកយកទៅបង្ហោះពេញហ្វេសប៊ុក ហើយក្រុមមនុស្សជ្រុលនិយមមួយចំនួនយកទៅបំពងសំឡេងបន្ថែមដើម្បីវាយប្រហារមកលើកងកម្លាំងយើង និងទៅលើរាជរដ្ឋាភិបាលយើង។

 ដូច្នេះ ទាមទារឱ្យបងប្អូនយើងចេះផ្សព្វផ្សាយតាមបែបបុរេសកម្មឱ្យបានច្រើន និងឱ្យមានប្រសិទ្ធភាពដើម្បីឱ្យប្រជាពលរដ្ឋបានដឹងនិងបានយល់ពីតួនាទីយ៉ាងសំខាន់របស់កងកម្លាំងដែលជាអ្នកបម្រើប្រទេសជាតិនិងប្រជាជនដ៏ស្មោះត្រង់និងដោយឥតខ្លាចនឿយហត់។ ជាអ្នកឈរការពារសន្តិភាព ការពារទឹកដី និងជាអ្នកលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីសេចក្តីសុខ​របស់ប្រជាពលរដ្ឋ​ទូទាំងប្រទេស។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ សង្កេត​ឃើញថា ការងារព័ត៌មាន និងសាធារណមតិ មានបញ្ហាជាច្រើន ដូចជា បញ្ហា​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មានអុចអាល ញុះញុង ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។ល។ ដែលទាមទារ​ឲ្យយើង​មាន​ការប្រុងប្រយ័ត្ន ចេះគ្រប់គ្រង និងចេះឆ្លើយតប ដើម្បីការពារ និងរក្សាតម្លៃថ្នាក់ ដឹកនាំ​ជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាល និងតម្លៃយោធិននៃកងយោធពល​ខេមរភូមិន្ទ​របស់​យើង។

 ការធ្វើបាឋកថានេះ ក៏មានឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ធ្វើជាវាគ្មិនកិត្តិយសបកស្រាយ​លើ​ប្រធាន​បទ ស្តីពី «ភូមិសាស្ត្រនយោបាយ» ផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        101
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        96
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm