សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យអនុម័តរបៀបវារៈមួយចំនួន ដែលក្នុងនោះ កិច្ចប្រជុំបានកំណត់យក ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧។
សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ មានរបៀបវារៈចំនួន៧ រួមមាន៖
១-ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិ កាលទី៧។
២-របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋ សភា លើកទី២ និងលើកទី៣ នីតិកាលទី៧។
៣-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោក ហ៊ឺ វីរៈ ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំងជំនួស សម្តេចចៅហ្វាវំាង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទទួលមរណភាព។
៤-ការបោះឆ្នោតជ្រើសតំាង លោក អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅ ក្រម សម្រាប់អាណត្តិទី៣ ជ្រើសតំាងដោយរដ្ឋសភានីតិកាលទី៧។
៥-ការពិភាក្សានិងអនុម័តសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
៦-ការពិភាក្សានិងអនុម័ត សេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរា ជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រម ព្រៀង ស្តីពីការទទួលយកបទប្បញ្ញត្តិ បច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្តបរិក្ខារនិងគ្រឿងបន្លាស់ ដែលអាចបំពាក់ឬប្រើប្រាស់នៅលើយាន យន្ត និងលក្ខខណ្ឌ សម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហ ប្រជាជាតិ។
៧-ការពិភាក្សានិងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពី ប្រព័ន្ធទឹកខ្វក់៕






